• ខ្លាំងអីទៀត! ចុចទូរសព្ទមិនឈប់ ពេញមួយសប្តាហ៍ ទីបំផុតម្រើកម្រាមដៃលែងកើត (មានវីដេអូ)

    នារី​ជនជាតិ​ចិន​ម្នាក់​បាន​កើត​អាការៈ​ដ៏​ចម្លែក​ម្យ៉ាង ដោយ​មិន​អាច​កម្រើក​ម្រាម​ដៃ​បាន​ឡើយ បន្ទាប់​ពី​ចុច​ទូរសព្ទ​មិន​ឈប់ អស់​រយៈពេល​មួយ​សប្តាហ៍។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ឲ្យ​ដឹង​ថា នារី​មិន​បញ្ចេញ​ឈ្មោះ មក​ពី​ទីក្រុង Changsha ខាងលើ បាន​សុំ​ច្បាប់​ឈប់​ពី​ការងារ​ពេញ​មួយ​សប្ដាហ៍​ដើម្បី​សម្រាក។ ជំនួស​ឲ្យ​ការ​ដើរ​លេង នាង​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ផ្ដោត​លើ​ទូរសព្ទ​ដៃ​របស់​នាង។ មិនតែប៉ុណ្ណោះ នាង​ចុច​វា​លេង​រហូត​ដល់​ពេល​ចូល​ដេក​តែម្តង។

    មិនយូរប៉ុន្មាន នាង​ក៏​ចាប់ផ្ដើម​ឈឺ​ដៃ​ខាង​ស្ដាំ​ខ្លាំង រហូត​ដល់​មិន​អាច​កម្រើក​ម្រាម​ដៃ​បាន​ស្រួល។ ជាមួយ​គ្នា​នេះ ម្រាម​ដៃ​របស់​នាង​បាន​ជាប់​ឆ្កឹង ហាក់​ដូច​កំពុង​កាន់​ទូរសព្ទ​អីចឹង។ យ៉ាងណាមិញ ក្រោយ​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យ និង​រក​ឃើញ​ថា នាង​បាន​កើត​អាការៈ​ម្យ៉ាង​ហៅ​ថា Tenosynovitis។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ