• ប្រជាជនយ៉េមែនជាង១៤លាននាក់ កំពុងជួបហានិភ័យនៃគ្រោះអត់ឃ្លានដ៏ធំបំផុត

    (យ៉េមែន)៖ អង្គការសហប្រជាជាតិ (UN)​ បានព្រមានថាប្រទេសយ៉េមែន កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរបំផុតមួយ ខណៈប្រជាជនជាងពាក់កណ្ដាលពឹងផ្អែកស្ទើតែទាំងស្រុងលើជំនួយមនុស្សធម៌ដើម្បីរស់រាន្តមានជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

    ជុំវិញបញ្ហានេះដែរ ប្រមុខទទួលបន្ទុកផ្នែកកិច្ចការមនុស្សធម៌ UN លោក Mark Lowcock បាន​ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃអង្គារសប្ដាហ៍នេះថា បច្ចុប្បន្នវាច្បាស់ណាស់ថាប្រទេសយ៉េមែន កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរបំផុតមួយ។ លោក Mark បានបន្ថែមថា គ្រោះអត់ឃ្លាននៅពេលនេះគឺមានសភាពធ្ងន់ធ្ងរជាងការព្រមានកាលពីពេលមុនរបស់ UN ចំពោះ គ្រោះអត់ឃ្លាន នៅក្នុងប្រទេសដែលកំពុងញំញីដោយសារសង្រ្គាម កាលពីឆ្នាំ២០១៧។

    លើសពីនេះទៅទៀត ប្រមុខមនុស្សធម៌រូបនេះក៏បានបញ្ជាក់ដែរថា កាលពីថ្ងៃខែកញ្ញា មានការប៉ាន់ប្រមាណថាប្រជាជនយ៉េមែន ១១លាននាក់ អាចនឹងប្រឈមមុខនឹងគ្រោះអត់ឃ្លាន ខណៈបច្ចុប្បន្នចំនួននេះបានកើនដល់១៤នាក់ ឬស្មើនឹងជាងពាក់កណ្ដាល នៃប្រជាជនយ៉េមែន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ