• កញ្ចប់គ្រាប់បែកមួយ ត្រូវបានគេរកឃើញនៅក្បែរផ្ទះអតីតប្រធានាធិបតីអាមេរិក Bill Clinton

    (ញូយ៉ក)៖ ប៉ូលិសអាមេរិក បានបើកការស៊ើបអង្កេតលើកញ្ចប់សង្ស័យមួយមានផ្ទុកសារធាតុផ្ទុះ ដែលត្រូវបានគេប្រទះឃើញនៅក្បែរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton និងភរិយារបស់លោក គឺលោកស្រី Hillary Clinton ក្នុងសង្កាត់ Chappaqua ស្ថិតនៅជាយទីក្រុងញូយ៉ក នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

    យោងតាមប៉ូលិសអាមេរិក កញ្ចប់សង្ស័យខាងលើមានផ្ទុកគ្រាប់បែកកែច្នៃ ដូចគ្នាទៅនឹងគ្រាប់បែកដែលគេបានរកឃើញនៅក្នុង ប្រអប់ទទួលសារ នៅឯផ្ទះរបស់មហាសេដ្ឋី លោក George Soros កាលពីថ្ងៃចន្ទ។ ក៏ប៉ុន្តែ ភ្លាមៗមិនទាន់មានការអះអាង ផ្លូវការ ឬក៏ព័ត៌មានលម្អិតនៅឡើយទេ ខណៈអ្នកជំនាញម្នាក់ដែលបានត្រួតពិនិត្យប្រអប់សារនៅឯផ្ទះលោក Bill Clinton យល់ថា កញ្ចប់សង្ស័យនេះក៏មានលក្ខណៈដូចគ្នាទៅនឹងកញ្ចប់ដែលគេផ្ញើទៅកាន់ការិយាល័យអតីតប្រធានានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ