Ronaldo មាន​កំណត់​ត្រាចំនួន​៥ ដែល​អាច​នឹងគ្មាន​កីឡាករ​ណា​បំបែកបាន

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo មានវ័យ ៣៣ឆ្នាំគឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ ១រូបក្នុងអាជីពរបស់គេ ដែលបានបង្កើតនូវកំណត់ត្រាជាច្រើន ហើយក្នុងនោះមានកំណត់ត្រា ៥ផ្សេងគ្នាដែលអាចនឹងមិនមានកីឡាកររូបណាអាចបំបែកបានឡើយនាពេលបច្ចុប្បន្ន។

១៖ Ronaldo ជាកីឡាករដែលរកគ្រាប់បាល់ ៤៥១គ្រាប់ច្រើនជាងគេឲ្យ Real Madrid ក្នុង៩រដូវ ជាមួយនឹងការបង្ហាញខ្លួនបាន ៤៣៨លើក ដែលមានន័យថា ក្នុង១ប្រកួត គេអាចរកបាន ១ទៅ២គ្រាប់និងបានក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ ប្រចាំក្លឹបនេះផងដែរនាពេលបច្ចុប្បន្ន។

២៖ Ronaldo ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ការប្រកួតក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League ក្នុង ១រដូវកាល រកបាន ១៧គ្រាប់កាលពីឆ្នាំ២០១៣-១៤ និងរកបាន ១៦គ្រាប់នៅរដូវកាល ២០១៥-១៦ ហើយ ១៥គ្រាប់នៅរដូវកាលឆ្នាំ២០១៧-១៨។

៣៖ Ronaldo រកបាន ៨៥គ្រាប់ឲ្យជម្រើសជាតិព័រទុយហ្គាល់ច្រើនបំផុតសម្រាប់ប្រទេសនៅអឺរ៉ុប ក្នុងចំណោមការបង្ហាញខ្លួនឲ្យជម្រើសជាតិបាន ១៥៤ដងដែលជាគ្រាប់បាល់ដ៏ច្រើនបំផុតឈរនៅលំដាប់ទី២ ក្នុងកម្រិតអន្តរជាតិ បន្ទាប់ពីកីឡាករ Ali Daei នៃក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលរកបានរហូតដល់ ១០៩គ្រាប់។

៤៖ Ronaldo រកបានច្រើនជាង ១០គ្រាប់ពីការប្រកួត Champion League ៧រដូវកាលជាប់ៗគ្នា និងជាតួអង្គសំខាន់ ដែលបានជួយ Real Madrid ឈ្នះពានរង្វាន់នេះសម្រាប់ ៥រដូវកាលចុងក្រោយនេះ ដែលគ្រាប់បាល់សរុបនៅ Champions League មាន ១២១គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ១៥៨លើក។

៥៖ Ronaldo រកបានយ៉ាងហោចណាស់ ៥០គ្រាប់ក្នុង ៦រដូវកាលជាប់ៗគ្នា ក្នុងការប្រកួតសរុបក្នុងលីគកំពូលអឺរ៉ុបទាំង ៥ គឺពីចន្លោះរដូវកាលឆ្នាំ២០១០-១១ ដល់ឆ្នាំ២០១៥-១៦ ដោយរូបគេធ្លាប់រកបាន ៥៣, ៦០, ៥៥, ៥១, ៦១គ្រាប់ជាសរុបមកគឺគេរកបាន ៣៣១គ្រាប់ ពីការបង្ហាញខ្លួនបាន ៣១៣លើក ក្នុងការប្រកួតពានរង្វាន់ធំៗទាំង ៥នៅតំបន់អឺរ៉ុប៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ