• អស្ចារ្យមែន! ឆ្កែ​ញី​មួយក្បាល សម្រុកចូល​ភ្នក់ភ្លើង​ ដើម្បីសង្គ្រោះ​ជីវិត​កូន​ដោយ​មិន​គិតពី​ជីវិត​ខ្លួនឯង

    លើ​លោក​នេះ​ពុំមែន​មានតែ​មនុស្ស​ទេ​ដែល​យល់​អស់​នូវ​អត្ថន័យ​រវាង​មនោសញ្ចេតនា​ម្តាយ​និង​កូន​។​សូម្បីតែ​ពពួកសត្វ​ក៏​វាយ​ល់ពី​មនោសញ្ចេតនា​គ្រួសារ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះដែរ​។​

    ​រូ​បភាព​ដ៏​កម្រ​ដែល​អ្ន​កា​បានឃើញ​ខាងក្រោម កើតឡើង​ពី​ការ​បំផ្ទុះ​គ្រាប់បែក​យ៉ាងធ្ងន់ធ្ងរ​មួយ​កើតឡើង​នៅ​ឈី​លី​។​ប៉ុន្តែ​អ្វីដែល​ផុស​ចេញពី​សោកនាដកម្ម​អាណោចអាធ័ម​នេះ កឺ​រូបភាព​ឆ្កែ​ញី​មួយ​ក្បាល​បាន​ប្រឹងប្រែង​ស្ទុះ​ចូលក្នុង​ភ្នក់ភ្លើង​ដើម្បី​សង្គ្រោះ​កូន​ទាំងឡាយ​របស់​វា​។​

    ​តាម​ប្រភព​ចុះផ្សាយ​ដោយ​កាសែត Daily Mail នៅ​ឈី​លី បានកើត​ឡើង​ករណី​ផ្ទុះ​គ្រាប់បែក​មួយ​។ ផ្ទះ​និង​រថយន្ត​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​។​មេ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​Amanda ទើប​កើតកូន​បាន​១០​ថ្ងៃ ដែល​ហាក់ដូចជា​មិន​គិតដល់​ជី​ត​វិត​ខ្លួន​បាន​រត់​ចូលទៅ​ក្នុងផ្ទះ​ដែល​កំពុង​ឆេះ​រួច​ពាំ​កូន​វា​ចេញមក​ម្តង​មួយៗ ក្រោម​ក្រសែភ្នែក​មនុស្សម្នា​កំពុង​សម្លឹងមើល​។​

    ​វា​ពិតជា​ឆ្លាត​វៃ រហ័សរហួន ហើយ​ក្លាហាន ដោយ​វារ​ត់​ចុះ​រត់ឡើង​ពាំ​កូន​វា​យកមក​ដាក់​លើ​ជណ្តើរ​នៃ​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូតទល់​ពេលដែល​វាជ​ញ្ជួ​ន​កូន​ទាំងអស់​មកកាន់​កន្លែង​សុវត្ថិភាព​។​

    ​ពេទ្យសត្វ​ឈ្មោះ Felipe Lara បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មានបំណង​ទៅយក​កូន​របស់ Amanda ទៅ​មើលថែ ស្រាប់តែ​វា​បានបង្ហាញ​អាកប្បកិរិយា​រារាំង ប្រហែលជា​វា​គិតថា​គេ​អាចធ្វើ​បាប​កូន​វា​។​

    ​មេ​ឆ្កែ​បន្ទាប់ពី​ទុកដាក់​កូន​ហើយ វា​អង្គុយ​ក្បែរ​នោះ​ដោយ​បង្ហាញ​អាកប្បកិរិយា​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​កូនៗ​ដែល​ទើប​កើត​។ ក្រោយមក​Amanda និង​កូន​របស់​វា​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរ​ពេទ្យសត្វ​។​គួរឱ្យ​អាណិត​ឆ្កែ​មេនេះ​ណាស់ ព្រោះ​កូន​មួយ​ក្បាល​បាន​រង​ការ​រលាក​ធ្ងន់ធ្ងរ​ពេក​ក៏​ងាប់​បាត់ទៅ ចំណែក​កូន​ឆ្កែ​៤​ទៀត​ពិតជា​សំណាង​ដែល​គ្មាន​របួស​អ្វី​។ ​ពេលនេះ​ Amanda មាន​សុវត្ថិភាព​ជាមួយ​កូនៗ​វា​ហើយ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ