ក្រោយពី Black Shark បង្ហាញខ្លួនបាន ៦ ខែ ក្រុមហ៊ុន Xiaomi បានបញ្ចេញស្មាតហ្វូន Gaming ជំនាន់ថ្មីមួយទៀតជាម៉ូដែល Black Shark Helo ដែលមាន RAM ទំហំធំដល់ ១០ GB ឯណោះ។
ដូចស្មាតហ្វូនកំពូលដទៃទៀតដែរ Black Shark Helo គឺមានបំពាក់ដោយបន្ទះឈីប Snapdragon 845 និងមានជម្រើស RAM/អង្គផ្ទុកទិន្នន័យ ចំនួនបីប្រភេទខុសៗគ្នា។ ទីមួយ RAM ទំហំ ៦ GB/អង្គផ្ទុក ១២៨ GB តម្លៃប្រមាណ ៤៦១ ដុល្លារ , ទីពីរ RAM ទំហំ ៨ GB/អង្គផ្ទុក ១២៨ GB តម្លៃ ៥០៤ ដុល្លារ និងទីបី RAM ១០ GB/អង្គផ្ទុក ២៥៦ GB តម្លៃ ៦០៥ ដុល្លារ ជាតម្លៃនៅប្រទេសចិន។
Black Shark Helo ក៏មានបំពាក់នូវប្រព័ន្ធបញ្ចុះកម្ដៅ Dual Pipe Liquid-Cooling ដែលអាចជួយបញ្ចុះកម្ដៅពេលលេងហ្គេមធំៗបានយ៉ាងមានប្រសិទ្ធភាព។ លើស្មាតហ្វូននេះក៏មានប៊ូតុង Shark Space ដោយពេលដំណើរការទៅ ជួយបង្កើនល្បឿនដល់ការលេងហ្គេម។
ខាងក្រោមនេះជាលក្ខណៈសម្បត្តិបន្ថែមរបស់ Black Shark Helo ៖
- អេក្រង់ AMOLED ទំហំ ៦ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត Full HD
- កាមេរ៉ាភ្លោះខាងក្រោយកម្រិត ២០ MP + ១២ MP
- កាមេរ៉ាមុខកម្រិត ២០ MP
- ថ្មទំហំ ៤០០០ mAh អាចទ្រាំទ្រនឹងបច្ចេកវិទ្យាសាកថ្មឆាប់ពេញ
- មានរន្ធបំពងសំឡេងបែបស្តេរ៉េអូ
- បច្ចុប្បន្នមានលក់តែនៅប្រទេសចិនប៉ុណ្ណោះ
ប្រភព៖ Sabay