• ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សន្យាថានឹងផ្ដន្ទាទោសលើជនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Khashoggi

    (រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានមានព្រះបន្ទូលថានឹងផ្ដន្ទាទោសលើជនទាំង ឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកសារព័ត៌មាន លោក Jamal Khashoggi ខណៈក្រុមសមាជិសភាអាមេរិក ខ្លះជឿជាក់ថាព្រះអង្គម្ចាស់រាជទាយាត Mohammed bin Salman ជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

    ការសន្យារបស់ព្រះមហាក្សត្រ Salman ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ អះអាងថា ទីក្រុងរីយ៉ាដបានរៀបចំផែនការជាច្រើនថ្ងៃមុននឹងសម្លាប់លោក Khashoggi។ លោក Khashoggi គឺជាអ្នករិះគន់ម្នាក់ឥតសម្ចៃ មាត់លើរបបដឹកនាំអារ៉ាប៊ីសាអូឌីត។ លោកត្រូវគេប្រទះឃើញជា​លើកចុងក្រោយ កាលពីថ្ងៃទី០២ ខែតុលា នៅពេលដែលលោក ដើរចូលទៅក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្តង់ប៊ុល​ នៃប្រទេសតួកគី ដើម្បីយកឯកសារចាំបាច់សម្រាប់ការរៀប អាពាហ៍ពិពាហ៍។

    គួរជម្រាបថា ក្រោយពីធ្វើការបដិសេធជាង០២សប្តាហ៍កន្លងមក កាលពីថ្ងៃសុក្រសប្តាហ៍មុន អារ៉ាប៊ីសាអូឌីត តាមរយៈ​ស្ថានីយ​ទូរទស្សន៍រដ្ឋរបស់ខ្លួន បានទទួលស្គាល់ថា លោក Khashoggi ពិតជាបានស្លាប់នៅស្ថានកុលស៊ុលរបស់ខ្លួនមែន ប៉ុន្តែក្នុងហេតុ​ការណ៍វាយតប់គ្នា។ ទន្ទឹមនឹងការអះអាងនេះ អាជ្ញាធអារ៉ាប៊ីសាអូឌីត បានឃុំខ្លួន​មនុស្ស១៨នាក់ ដែលមានជាប់ពាក់ព័ន្ធសំណុំ រឿងនេះ ហើយបណ្តេញ​មន្រ្តីជាន់ខ្ពស់០៦រូប រួមមានទាំងប្រធានផ្នែកចារកម្ម និងទីប្រឹក្សាជាន់ខ្ពស់របស់​ព្រះអង្គម្ចាស់ស្នងរាជ្យ។

    តែទោះជាយ៉ាងនេះក្ដី បណ្ដាប្រទេសខាងលិចជាច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក សុទ្ធតែបានបង្ហាញពីការមិនចំពោះ ការបកស្រាយរបស់ទីក្រុងរីយ៉ាដ ព្រមទាងំបានព្រមានចាត់វិធានការឆ្លើយតបផងដែរ នៅក្នុងករណីដែលអារ៉ាប៊ីសាអូឌីត មានជាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ