• ដឹងទេថា ផ្លែក្រខុប និងស្លឹកវាមានអត្ថប្រយោជន៍ហួសស្មាន

    បើនិយាយពីផ្លែក្រខុបប្រជាជនខ្មែរពិតជាស្គាល់វាជាមិនខាន ព្រោះជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម ឆ្ងាញ់ និងងាយដុះស្ទើរគ្រប់កន្លែង។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនដឹងទេថា ក្រខុបនេះមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពប៉ុណ្ណាទេ។

    ១.ប្រឆាំងបាក់តេរី

    ក្រខុបមានសមាសធាតុជាច្រើនដែលអាចការពារបាក់តេរី និងជួយព្យាបាលជំងឺខាន់ស្លាក់ មេរោគ និងបាក់តេរីផ្សេងទៀត។

    ២.ព្យាបាលឈឺតាមសន្លាក់ឆ្អឹង

    ច្រើនសតវត្សមកហើយមានប្រទេសមួយចំនួនធំបានប្រើផ្លែក្រខុប ដើម្បីបញ្ឈប់ការឈឺចាប់ដែលផ្សារភ្ជាប់ជាមួយនឹងរោគប្រគ្រីវក៏មាន។ ការទទួលទានក្រខុបមួយថ្ងៃ ៩ទៅ១២ផ្លែ បីដងក្នុងមួយថ្ងៃជាការព្យាបាលការឈឺចាប់បានយ៉ាងល្អ។

    ៣.ជំងឺទឹកនោមផ្អែម

    ក្រខុបជាផ្លែឈើមានជាតិស្ករតិចដែលអាចជួយបន្ថយជាតិស្ករក្នុងឈាមបានផងដែរ ដូច្នេះធ្វើឲ្យវាជាផ្លែឈើដ៏ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។

    ៤.សម្បូរវីតាមីន C

    ផ្លែឈើនេះជាប្រភពដ៏ល្អនៃវីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយ និងសូម្បីតែជំងឺសរសៃឈាមបេះដូង។

    ៥.ទប់ស្កាត់ការឈឺចាប់

    ស្លឹកវាគឺអាចផ្សំធ្វើជាតែដើម្បីទប់ស្កាត់ការឈឺចាប់។

    ៦.ការពារសរសៃឈាមបេះដូង

    ស្លឹករបស់វាដែលផ្សំធ្វើតែនោះ មិនត្រឹមតែទប់ស្កាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងអាចការពារជំងឺគាំងបេះដូង ព្រោះស្លឹករុក្ខជាតិនោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលរារាំងការរលាកដែលនាំឲ្យងាប់ជាលិកាសាច់ដុំបេះដូង។

    ៧.ព្យាបាលជំងឺមហារីក

    ការស្រាវជ្រាវបានឲ្យដឹងថាស្លឹករបស់វាត្រូវបានគេសិក្សា និងបង្ហាញសមត្ថភាពប្រឆាំងដ៏ធំ ហើយវាអាចនឹងត្រូវគេប្រើយ៉ាងទូលំទូលាយនាពេលអនាគតសម្រាប់ព្យាបាលជំងឺមហារីក។

    ៨.ប្រឆាំងការរលាក

    តែដែលមានផ្សំពីស្លឹកក្រខុបគឺអាចព្យាបាលការរលាក ហើម និងសម្រាប់ទប់ស្កាត់ជំងឺគ្រុនបានទៀតផង។

    ៩.បន្ថយសំពាធឈាម

    តែធ្វើពីស្លឹកក្រខុបអាចបញ្ចុះសំពាធឈាម ព្រោះវាមានសារធាតុនីទ្រិចអុកស៊ីតដែលអាចបន្ធូរសរសៃឈាម ដូច្នេះប្រសិនបើសំពាធឈាមឡើងគឺទទួលទានតែនេះនឹងបញ្ចុះមកវិញបាន។

    ១០.ព្យាបាលអាការឈឺក្បាល

    ការបរិភោគផ្លែឈើប្រភេទនេះ ឬផឹកតែធ្វើពីស្លឹកវាគឺជាឱសថស័ក្ដិសិទ្ធិ នឹងកម្ចាត់អាការឈឺក្បាលបានភ្លាម។

    ១១.ផ្ទុកសារធាតុចិញ្ចឹមច្រើន

    ក្រខុបមានផ្ទុកជាតិទឹក ជាតិស្ករ ប្រូតេអ៊ីន សម្រាប់ធ្វើឲ្យសាច់ដុំរឹងមាំ។ ចំណែកកាល់ស្យូមនិងផូស្វាតសម្រាប់ឆ្អឹងរឹងមាំ ជាតិដែកសម្រាប់អ្នកមានជំងឺស្លេកស្លាំង និង វីតាមីនBធ្វើឲ្យមានអារម្មណ៍ល្អ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ