• ដឹងទេថា ទទួលទាន​ផ្លែ​គី​វី​ (Kiwi) អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម

    តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ផ្លែ​គី​វី​(Kiwi) ដែល​មាន​រោម​ទន់​ៗ​អាច​នឹង​បញ្ចុះ​កម្រិត​សម្ពាធ​ឈាម​បាន​។ ការ​ទទួលទាន​ត្រឹមតែ​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ផ្លែ​ប៉ោម​មួយ​ផ្លែ ។

    ការ​រក​ឃើញ​របស់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Oslo University របស់​ប្រទេស​ណ័​រវេ​ស​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ឯ​សម័យប្រជុំ​វិទ្យាសាស្ត្រ​របស់​សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​ក​កាលពី​ពេល​កន្លង​ទៅ ។

    អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​លោក Mette Svendsen និង​សហការី​របស់​ខ្លួន​បាន​ធ្វើការ​ពិសោធ​ដោយ​កម្រ​មួយ​លើ​បុរស​៥០​នាក់ និង​ស្ត្រី​៦៨​នាក់​ភាគច្រើន​នៃ​ពួក​គេ​គឺជា​អ្នក​ឡើង​ឈាម​។ រយៈពេល​៨​ស​ប្តា​ហ៍ មនុស្ស​ប្រុស​ស្រី​ទាំងនេះ​ត្រូវ​គេ​ឲ្យ​ទទួលទាន​ផ្លែ​គី​វី​៣​ផ្លែ​ឬ​ក៏​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ ។ ជា​លទ្ធផល​គេ​ពិនិត្យ​ឃើញ​ថា អ្នក​ដែល​ទទួលទាន​ផ្លែ​គី​វី​សម្ពាធ​ឈាម​បាន​ថយ​ចុះ ៣,៦mg/Hg Systolic-​ជា​ចំនួន​ខ្ពស់​បំផុត​ធៀប​នឹង​អ្នក​ដែល​ទទួលទាន​ប៉ោម​តែ​មួយ​ផ្លែ ។

    អ្នកនិពន្ធ​ការ​សិក្សា​លើក​នេះ​បាន​សរសេរ​ថា​ទទួលទាន​គី​វី​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​គឺ​ពិតជា​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​ពិតប្រាកដ​។ ដូច្នេះ​គេ​គួរតែ​រាប់​បញ្ចូល​គី​វី​ទៅ​ក្នុង​របប​អាហារ​មួយ​ដែល​មាន​អត្ថប្រយោជន៍​ដល់​ការ​ព្យាបាល​ជំងឺ​ឡើង​ឈាម ។

    ការ​ទទួលទាន​បន្លែ​និង​ផ្លែ​ឈើ​គ្រប់​ពណ៌​គ្រប់​ប្រភេទ​គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ចំណីអាហារ​។ គី​វី​គឺជា​របប​អាហារ​បន្ថែម​ដ៏​សំខាន់​មួយ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ