• ចំនួនជនភៀសខ្លួនសម្រុកទៅតំបន់​ព្រំដែន​អាមេរិក-ម៉ិចស៊ីកូ កើនឡើង​ដល់ខ្ទង់​៥,០០០នាក់!

    (ហ្គាតេម៉ាឡា)៖ ទីភ្នាក់ងារ​ជនភៀសខ្លួនហ្គាតេម៉ាឡា​បានទទួលស្គាល់ថា ជនភៀសខ្លួន​បន្ថែមជាង ១,០០០នាក់ បានឆ្លង​ព្រំដែន​ពីប្រទេស​ហុងដូរ៉ាស់ កាលពី​ថ្ងៃអាទិត្យ ហើយដែលនេះ​បានធ្វើឱ្យចំនួនជនភៀសខ្លួន​អាមេរិកកណ្ដាល ធ្វើដំណើរ​ទៅកាន់ព្រំដែន អាមេរិក និងម៉ិចសីកូ​កើនដល់ ៥,០០០នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

    ជាមួយគ្នានោះដែរ បើតាមអាជ្ញាធមិចស៊ីកូ បច្ចុប្បន្នចំនួនជន​ភៀសខ្លួន​នៅឯតំបន់ព្រំដែន​រវាងម៉ិចស៊ីកូ និងហ្គាតេម៉ាឡា​មានកើន​ឡើងដល់ ២,០០០នាក់ បើទោះជា​អាជ្ញាធរមិនទាន់​អាចកំណត់ថា ពួកគេធ្វើដំណើរ​មកពីប្រទេស​ណាមួយ នៅក្នុងតំបន់​ក៏ដោយ។ ដោយឡែក​ជាវិធានការ​ឆ្លើយតប រដ្ឋាភិបាល​មិចស៊ីកូ បានបញ្ជា​ឱ្យប៉ូលិស​បិទទ្វារព្រំដែន សម្រាប់ជនភៀសខ្លួន​ដែលមិនមាន​លិខិត ស្នាម​គ្រប់គ្រាន់។

    លើសពីនេះ​ទៅទៀត​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ដែរថា ជនភៀសខ្លួន​ទាំងអស់ត្រូវស្វែងរកសិទ្ធិ ជ្រកកោន​នៅក្នុងប្រទេសមិចស៊ីកូ​ជាមុនសិន បើពុំដូច្នោះទេ សហរដ្ឋអាមេរិក​នឹងបណ្ដេញពួកគេ ​ឱ្យចេញឆ្ងាយពីតំបន់ព្រំដែន​អាមេរិក។

    គួរជម្រាបថា កាលពី​សប្ដាហ៍មុន​លោក ដូណាល់ ត្រាំ បានព្រមាន​ម្ដងរួចមកហើយថា នឹងបញ្ជូនយោធា​ទៅកាន់តំបន់ព្រំដែន​ជាប់ជាមួយ​មិចស៊ីកូ ដើម្បីទប់ស្កាត់​លំហូរជនភៀសខ្លួន​ មកកាន់តំបន់​ព្រំដែន​អាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ