• អ្នកគាំទ្រ​ភ្ញាក់ផ្អើល ខណៈ​ដឹងថា Hailey ដាក់ពាក្យ​ស្នើសុំប្តូរ​នាមត្រកូល ទៅជា Hailey Bieber

    (អាមេរិក)៖ Hailey Baldwin ត្រូវបានគេរាយការណ៍ថា នាងកំពុងផ្លាស់ប្តូរនាមត្រកូល ទៅតាម Justin ដោយប្រើឈ្មោះហៅថា Hailey Bieber ធ្វើឲ្យក្រុមអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តារាម៉ូឌែលស្រីរូបនេះ បានដាក់ឯកសារទៅតុលាការ កាលពីថ្ងៃទី១៩ ខែតុលា ដើម្បីសុំប្រើឈ្មោះថា Hailey Bieber ដោយពុំមានការបញ្ជាក់អ្វីច្រើនទេ ប៉ុន្តែគេជឿថា នេះជាការបង្ហាញឲ្យច្បាស់ពី Hailey ក្នុងនាមជាភរិយា របស់តារាចម្រៀង Justin Bieber។

    ទោះជាយ៉ាងណា គ្រប់គ្នានៅមិនទាន់ឃើញ អ្នកទាំងពីររៀបអាពាហ៍ពិពាហ៍ជាផ្លូវការ នៅឡើយទេ ប៉ុន្តែអ្នកគាំទ្ររបស់ពួកគេបានបង្ហាញក្តីត្រេកអរ និងហៅតារាម៉ូឌែលស្រីរូបនេះថា Hailey Bieber ទៀតផង។ សាក្សីដែលបានឃើញ Hailey និង Justin នៅខាងក្រៅបាន និយាយថា ពួកគេពិតជាស្រឡាញ់គ្នាណាស់ ព្រោះតារាប្រុសស្រីទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នា គ្រប់ពេលនៅតាមទីសាធារណៈ។

    ចំពោះ Hailey វិញនាងតែងគិតដល់អនាគត ក្រុមគ្រួសារដ៏ធំដោយរំពឹងថា នាងនិង Justin នឹង មានកូនច្រើន ជាមួយគ្នាដោយត្រៀមលក្ខណៈ សម្រាប់ដាក់ឈ្មោះឲ្យកូនៗ នាថ្ងៃខាងមុខទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ