កាលពីថ្ងៃទី ៨ ខែតុលា ក្រុមហ៊ុន OnePlus បានបញ្ជាក់ថាការប្រកាសចេញស្មាតហ្វូនថ្មី OnePlus 6T នឹងត្រូវធ្វើឡើងនាថ្ងៃទី ៣០ ខែតុលានេះ។ កាលពីសុក្រកន្លងទៅ Apple ក៏បានប្រកាសដែរថាកម្មវិធីប្រកាសចេញផលិតផលថ្មីរបស់ខ្លួននឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលា ដូច OnePlus ដែរ។
ក្រោយឃើញការប្រកាសរបស់ Apple ក្រុមហ៊ុន OnePlus ក៏បានបង្ខំចិត្តប្ដូរពេលប្រកាសចេញ OnePlus 6T ដោយនឹងប្រកាសចេញមុខថ្ងៃកំណត់មួយថ្ងៃ ពោលត្រូវបង្ហាញចេញនៅថ្ងៃទី ២៩ ខែតុលាវិញ។
OnePlus បានសារភាពថា បានចំណាយពេលនិយាយជាមួយអ្នកសារព័ត៌មានជុំវិញពិភពលោក អំពីឥទ្ធិពលនៃកម្មវិធី Apple អាចប៉ះពាល់ដល់កម្មវិធីរបស់ខ្លួន។ អ្នកសារព័ត៌មានបានផ្ដល់ចម្លើយទៀងត្រង់ ពិតៗដែលនាំឲ្យ OnePlus ជឿថាកម្មវិធីរបស់ខ្លួនអាចលែងមានការចាប់អារម្មណ៍ដោយសារផលិតផលថ្មីរបស់ Apple៕
ប្រភព៖ Sabay