• យល់ដឹង៖ មានមនុស្សជាង​ពាក់កណ្តាល​ពិភពលោក ដែលរស់នៅចាយវាយ​ក្រោម ៥ដុល្លារ​ក្នុង​មួយថ្ងៃ​

    តាម WB ទោះបីជា​សមាមាត្រ​អ្នករស់នៅ​ក្នុងស្ថានភាព​ក្រីក្រ​បំផុត​(​ចំណូល​ក្រោម​១,៩​ដុល្លារ​ក្នុង​មួយថ្ងៃ​) មានការ​ថយចុះ​ក្តី តែ​ចំនួន​អ្នកក្រ​លើ​ពិភពលោក​បន្ត​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​«​មិនអាច​ទទួលយកបាន​» ក្នុងពេលដែល​សមិទ្ធផល​នៃ​កំណើនសេដ្ឋកិច្ច​បែរជា​ពុំ​ត្រូវបាន​ចែករំលែក​ឱ្យបាន​សមស្រប រវាង​បណ្តា​តំបន់ និង​ប្រទេស​នីមួយៗ​។​

    ​សមាមាត្រ​ជាមួយ​កម្រិត ៥,៥​ដុល្លារ​ក្នុង​មួយថ្ងៃ បានបង្ហាញ​ឱ្យឃើញ​សមាមាត្រ​អ្នកក្រ​លើ​ពិភពលោក​ថយចុះ នៅសល់តែ​៤៦​ភាគរយ​នៅ​ឆ្នាំ​២០១៥ ដែល​អត្រា​នេះ​កាលពី​ឆ្នាំ​១៩៩០ គឺ​៦៧​ភាគរយ​។ មានន័យថា ក្នុងអំឡុងពេល​១៥​ឆ្នាំកន្លងមក អត្រា​នេះ​បាន​ធ្លាក់ចុះ​១៥​ភាគរយ​។​

    ​ប្រការ​ដែល​គួរឱ្យកត់សម្គាល់​នេះ ថ្វីត្បិតតែ​កំណើនសេដ្ឋកិច្ច​មានការ​កើនឡើង​ក្តី ដែល​សូម្បីតែ​នៅ​បណ្តា​ប្រទេស​រីកចម្រើន​និង​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​ផ្តើមចេញពី​យន្តការ​នៃ​ការបែងចែក​ប្រាក់ ចំណូល​ពុំ​សមស្រប ទើប​ធ្វើឱ្យ​អត្រា​កាត់បន្ថយ​ភាពក្រីក្រ​ពុំ​សមស្រប​ជាមួយ​អត្រាកំណើន​នៃ​ខឿន​សេដ្ឋកិច្ចជាតិ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ