(ថៃ)៖ ទីបំផុតតារាសម្តែងស្រី Janie និងមិត្តប្រុសវ័យក្មេង បានរៀបការ ក្លាយជាស្វាមីភរិយានឹងគ្នារួចហើយ បន្ទាប់ពីពួកគេបានកាន់ដៃគ្នា ឆ្លងកាត់ឧបសគ្គរាប់មិនអស់ នាពេលកន្លងមក។
រូបភាព និងវីដេអូជាច្រើន ត្រូវបានអ្នកចូលរួម ក្នុងពិធីបង្ហោះលើបណ្តាញសង្គម យ៉ាងព្រោងព្រាយ ដើម្បីអបអរដល់គូស្វាមីភរិយាថ្មី ជាពិសេសក៏មានវត្តមានតារាសម្តែង ប្រុសស្រីល្បីៗជាច្រើនរូបចូលរួម ជាភ្ញៀវកិត្តិយស និងជាអ្នកកំដរកូនកម្លោះក្រមុំ ថែមទៀតផង។