• ក្តៅៗ! កម្មកររោងចក្រ «វីងស្តារស៊ូរ» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិត១០០នាក់ដួលសន្ល​ប់, មូលហេតុកម្មការិនីម្នាក់ ទើបចូលធ្វើការមានជំងឺឆ្កួតជ្រូក ប្រកាច់ស្រែកឡូឡា

    (កំពង់ស្ពឺ)៖ កម្មករ-កម្មការិនីនៅរោងចក្រ «វីងស្តារស៊ូរ» ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិត១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់រហូតមកដល់ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។ នេះបើតាមការបញ្ជាក់រប​ស់លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ភ្នាក់ងារព័ត៌មាននៅមុននេះបន្តិច។

    លោក ចឹក បូរិន បានបន្តថា រោងចក្រនេះ មានកម្មករ-កម្មការិនីសរុបប្រមាណ១០,០០០នាក់។ លោកថា មូលហេតុបឋមគឺក្រុមហ៊ុនបានរើសកម្មករថ្មី ចូលធ្វើការងារក្នុងអគារថ្មី (អគារ E-F) ហើយរើសចំស្ត្រីម្នាក់មានអក្ការៈជម្ងឺឆ្កួតជ្រូក នឹងបានប្រកាច់ពីម្សិលម៉ិញរួចម្តងហើយ ប៉ុន្តែប្រធានក្រុមមិនបានរាយការណ៍ជូនរដ្ឋបាលក្រុមហ៊ុន ទើបនៅព្រឹកនេះ កម្មការិនី ម្នាក់នោះក៏មានអក្ការៈនេះម្តងទៀត ដោយប្រកាច់វង្វេងវង្វាន់ស្រែកឡូឡា ធ្វើឲ្យមានកម្មការិនីមួយចំនួននៅជិតៗនោះភ័យខ្លាច ហើយក៏សន្លប់តៗគ្នាតែម្តងទៅ។

    ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ