• គុនខ្មែរ​កីឡាករ ពេជ្រ ម្ទេសខ្មាំង អាចមាន​សិទ្ធិទៅ​ប្រកួត​នៅមីយ៉ាន់ម៉ា បន្តទៀត ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ

    (ភ្នំពេញ)៖ គុនខ្មែរកីឡាករ ពេជ្រ ម្ទេសខ្មាំង អាចមានសិទ្ធិទៅប្រកួតនៅមីយ៉ាន់ម៉ា (ភូមា) ម្តងទៀតក្នុងកម្មវិធី WLC (World Lethwei Championship) ក្រោយពីបានវាយឈ្នះកីឡាករម្ចាស់ផ្ទះ កាលពីពេលកន្លងទៅ។

    ខាងមីយ៉ាន់ម៉ា បានបង្ហាញថា កីឡាករគុនខ្មែររូបនេះអាចស្ថិតក្នុងចំណោមកីឡាករល្អបំផុតលើប្រភេទទម្ងន់ ៥៧ ទៅ ៦០គីឡូក្រាម គ្រាដែលកម្មវិធីខាងលើបានជ្រើសយកកីឡាករ ៤រូបដែលធ្វើការប្រកួតបានល្អជាងគេ ហើយក្នុងនោះក៏កីឡារកព័រទុយហ្គាល់ Antonio Faria ឈរនៅលេខ១ កីឡាករកម្ពុជា ពេជ្រ ម្ទេសខ្មាំង ស្ថិតនៅលេខ ២ ខណៈកីឡាករមីយ៉ាន់ម៉ា ២រូប ស្ថិតនៅលេខ៣ និងលេខ៤ គឺកីឡាករ Mite Yine និង Pha Kyaw Hae។

    គួរបញ្ជាក់ដែរថា ពេជ្រ ម្ទេសខ្មាំង បានល្បីល្បាញនៅសង្វៀន WLC នេះ ក្រោយយកឈ្នះកីឡាករ Mite Yine ដោយពិន្ទុកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ