ជាការពិតណាស់ បុរសនិងនារីគ្រប់ៗរូបតែងតែមាន crush ដែលខ្លួនពេញចិត្ត។ ហើយពួកគាត់តែងតែសង្ឃឹមថា នៅថ្ងៃណាមួយ crush របស់ពួកគាត់នឹងដឹងពីអារម្មណ៍ពិតរបស់ពួកគាត់ ហើយនឹងយល់ព្រមស្រលាញ់គ្នាអស់ពីចិត្ត 😍។
ប៉ុន្តែតាមភាពជាក់ស្តែងគឺថា ភាគច្រើន crush មួយចំនួនមិនខ្វល់ ហើយក៏មិនដឹងពីអារម្មណ៍របស់អ្នកដែរ! ចំណែក crush មួយចំនួនទៀត ឲ្យមើលមុខក៏មិនមើលផង… Lolz
ដូច្នេះ តើធ្វើដូចម្តេចទើបទាក់ទាញ់អារម្មណ៍ crush របស់អ្នកបាន? សូមមើលតិចណិចយ៉ាងងាយស្រួលទាំង ៥ ខាងក្រោមនេះ៖
១. មានចរិករាក់ទាក់ ចូលចិត្តនិយាយលេងសប្បាយ៖
មនុស្សដែលចូលចិត្តនិយាយលេងសប្បាយ និងរាក់ទាក់ជាមួយមិត្តភក្តិ គឺជាមនុស្សដែលមានទំនុកចិត្តក្នុងខ្លួន។ ហើយពួកគាត់តែងតែមានមិត្តភក្តិជាច្រើននៅក្បែរជានិច្ច ដែលអាចធ្វើឲ្យ crush របស់ពួកគាត់តែងតែចាប់អារម្មណ៍។
២. មានចរិកឧស្សាហ៍ ព្យាយាម៖
អ្នកណាក៏ដោយ តែងតែចូលចិត្តភាពឧស្សាហ៍ ព្យាយាម។ ការព្យាយាមទៅលើការសិស្សា ការព្យាយាមទៅការងារ ការព្យាយាមទៅលើអ្វីផ្សេងៗក្តី នឹងធ្វើឲ្យ crush របស់អ្នកបាក់ចិត្តស្រលាញ់អ្នកភ្លាម!
៣. ស្រលាញ់សុខភាពខ្លួនឯង៖
អ្នកត្រូវចេះថែរខ្លួនប្រាណឲ្យមានសុខភាពល្អ។ ត្រូវហាត់ប្រាណជាទៀងទាត់ ដើម្បីឲ្យបានរូបរាងសង្ហារ។
៤. ស្អាតបាត៖
អ្នកត្រូវតែមានចរិកស្អាតបាតជានិច្ច។ មនុស្សណាក៏ដោយ ចូលចិត្តភាពស្អាតបាត ដូច្នេះ crush របស់អ្នកក៏សង្ឃឹមថាអ្នកជាមនុស្សស្អាតបាតដែរ។
៥. មានចរិកស្រលាញ់គ្រួសារ៖
បុរសនិងនារីចូលចិត្តអ្នកដែលមានចរិកស្រលាញ់គ្រួសារ។ នេះបង្ហាញថា ពួកគាត់ចេះថែរក្សាអ្នកដែលខ្លួនស្រលាញ់ និងយល់ព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីបានសេចក្តីសុខ៕