Gaming Smartphone ថ្មីមួយម៉ូឌែលទៀតរបស់ក្រុមហ៊ុន Xiaomi ឲ្យឈ្មោះ Black Shark 2 ក៏នឹងត្រៀមប្រកាសជាផ្លូវការនាថ្ងៃទី ២៣ តុលា ពោលគឺសល់រយៈពេល ៥ ទៀតបើផ្អែកតាមការបង្ហោះផ្សាយច្បាស់ការមុននេះបន្តិច។
តាមផ្ទាំង Poster បង្ហោះលើបណ្តាញសង្គម Weibo ពុំបានបង្ហើបពីលក្ខណៈសម្បត្តិម៉ាស៊ីន ឬតម្រុយណាមួយនោះទេ។ ប៉ុន្តែបើក្រឡេកមើលចចាមអារ៉ាមនាពេលកន្លងទៅសម្រាប់ Black Shark សេរ៊ីឆ្នាំ ២០១៨ នឹងរចនានូវការបំពាក់ Logo មានភ្លើងពណ៌ RGB នៅផ្នែកខ្នងខាងក្រោយ។
បន្ថែមពីនេះយោងតាមរបាយការណ៍ TENAA ក៏រក្សាទំហំអេក្រង់ ៥,៩៩ អ៊ីញដូចជំនាន់មុន អមថាមពលថ្មទំហំ ៤ ០០០mAh ប៉ុន្តែមានកម្ពស់តួខ្លួនរាងធំជាងមុនបន្តិច។ ចំពោះតម្លៃតាមដំណឹងល្ហិចល្ហៀងអាចនឹងធូរថ្លៃត្រឹមចន្លោះ ៥០០ ដុល្លារ ពោលគឺពុំមានការកំណត់តម្លៃខ្ពស់ដូចប្រភេទ Razer Phone របស់ក្រុមហ៊ុនអាមេរិកឡើយ៕
ប្រភព៖ Sabay