(អាមេរិក)៖ កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ Justin Bieber និង Hailey Baldwin ត្រូវបានគេប្រម៉ាញ់រូបភាពបាននៅពេលដែល អ្នកទាំងពីរកំពុងស្ថិតនៅក្នុងវីឡាមួយជាទីកន្លែង ដែលតារាចម្រៀងស្រី Demi Lovato ដួលសន្លប់ដោយសារតែការប្រើ ថ្នាំលើសកម្រិត។
អ្វីដែលគ្រប់គ្នាកំពុងគិត នៅពេលនេះគឺ Justin និង Hailey ប្រហែលជាត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរលំនៅដ្ឋាននៅទីក្រុង Los Angeles ហើយទីកន្លែងថ្មីរបស់ពួកគេ អាចជាវីឡាដ៏ប្រណីតរបស់ Demi Lovato។ អ្នកទាំងពីរត្រូវបានគេមើលឃើញជិះរថយន្ត SUV ពណ៌ខ្មៅចេញពីវីឡាចាស់របស់ Demi ដែលនាងបានប្រកាសដាក់លក់នៅលើទីផ្សារកាលពីខែមុន ប៉ុន្តែអ្នកគាំទ្រយល់ថា វាពិតជាចម្លែកប្រសិនបើគូស្វាមីភរិយានេះ គិតថានឹងរស់នៅក្នុង វីឡារបស់ Demi ដែលផ្សាភ្ជាប់ជាមួយនឹងការចងចាំដ៏គួរឲ្យភ័យខ្លាច។
វីឡាដ៏ប្រណីតរបស់តារាចម្រៀង Demi ត្រូវ បានដាក់លក់ក្នុងតម្លៃ១០លានដុល្លារ ប៉ុន្តែវាពិតជាមានលក្ខណៈពិសេសដ៏គួរឲ្យចាប់អារម្មណ៍បើទោះជាទីនោះ ជាកន្លែងធ្លាប់កើតនូវហេតុការណ៍មិនល្អក៏ដោយ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Justin កំពុងជួលផ្ទះល្វែងមួយរស់នៅ ដោយត្រូវចំណាយថ្លៃជួលអស់ជាច្រើន ជារៀងរាល់ខែ ដូច្នេះវីឡាចាស់របស់ Demi អាចនឹងជួយសន្សំប្រាក់របស់លោកបាន ប្រសិនបើ Justin និង Hailey ពេញចិត្តទិញទីនោះ ដើម្បីរស់នៅសម្រាប់អនាគតគ្រួសាររបស់ពួកគេ៕