• Wow! នីកូ ក្លាយ​ជា​អ្នក​តំណាងឲ្យ​ក្រុមហ៊ុន​ល្បី​មួយ​នៅ​ចិន «ZTO Express»!

    (ភ្នំពេញ)៖ តារាចម្រៀងប្រុស និយមលេងស្ទីលដូចតារាកូរ៉េ ប្រចាំផលិតកម្មហង្សមាស លោក នីកូ ត្រូវបានគេសម្គាល់ឃើញថា លោកទទួលបានការគាំទ្រជាបន្តបន្ទាប់ពីសំណាក់ទស្សនិកជន តាមរយៈសំឡេងដ៏មានទឹកដម ពោរពេញទៅដោយមនោសញ្ចេតនា។ យ៉ាងណាមិញ លោក នីកូ តែងតែក្ដោបបានពាណិជ្ជកម្មធំៗនៅក្នុងដៃ ខណៈថ្មីៗនេះ លោកបានចុះហត្ថលេខាក្លាយជា Brand Ambassador (អ្នកតំណាង) ឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញដ៏ល្បីមួយនៅប្រទេសចិន មានឈ្មោះថា «ZTO Express»។

    តារាចម្រៀងស្ថិតក្នុងដួងយុវវ័យ លោក នីកូ បានឲ្យដឹងថា លោកបានក្លាយជាអ្នកតំណាងឲ្យក្រុមហ៊ុន «ZTO Express» ដែលមានសេវាកម្មផ្ញើទំនិញពីប្រទេសចិនទៅកាន់ប្រទេសនានា និងជាក្រុមហ៊ុនដ៏ល្បីមួយនៅចិន។ នីកូ បានសម្ដែងអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងមែនទែន ដែលបានក្លាយជាអ្នកតំណាងឲ្យក្រុមហ៊ុនខាងលើ។

    ជាក់ស្ដែងម្ចាស់បទ «ថ្ងៃបែកគ្នា» រូបនេះ លើកឡើងនៅក្នុងគណនីអ៊ីនស្តាក្រាមរបស់ខ្លួនថា «ខ្ញុំរីករាយដែលបានក្លាយជា Brand Ambassador របស់ក្រុមហ៊ុនដ៏ល្បី នៅប្រទេសចិន ZTO express»។ ជាមួយគ្នានេះ គេកត់សម្គាល់ឃើញមានបណ្ដាអ្នកគាំទ្ររបស់តារាប្រុស នីកូ ជាច្រើន បានចូលរួមអបអរសាទរដល់រូបលោកផងដែរ។

    គួរបញ្ជាក់ថា លោក នីកូ ជាតារាចម្រៀងប្រុសមួយដួង ដែលតែងតែក្ដោបក្ដាប់បានការស្រឡាញ់ចូលចិត្តយ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យគ្រប់ស្រទាប់ តាមរយៈទឹកដមសំឡេងរបស់ខ្លួន ជាពិសេសតាមរយៈរូបរាងដ៏ស្រស់សង្ហារបស់លោក បានចងចិត្តនារីៗជាច្រើន ឲ្យលង់ស្នេហ៍លោកដកចិត្តស្ទើរមិនរួចថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ