• Jung Yu Mi នឹងសម្តែង​រួម​គ្នា​ជា​ថ្មី Gong Yoo ​បន្ទាប់​ពី​រឿង «Train to Busan» ទទួល​បាន​ជោគ​ជ័យ ស្ទើរ​ស្មាន​មិន​ដល់!

    (កូរ៉េ)៖ ពិតជាដំណឹងដ៏ល្អ សម្រាប់អ្នកគាំទ្រក្នុងការទន្ទឹងរង់ចាំទស្សនានូវខ្សែភាពយន្តថ្មី ដែលសម្តែងដោយ Gong Yoo និង Jung Yu Mi ដែលនៅថ្ងៃនេះមានសេចក្តីរាយការណ៍ថា តារាកូរ៉េដ៏ល្បីទាំងពីរនឹងសម្ដែងជាមួយគ្នាជាលើកទី៣ តាមរយៈខ្សែភាពយន្ត «Kim Ji Young, Born in 82»។

    នៅក្នុងរឿង «Kim Ji Young, Born in 82» នេះ Jung Yu Mi នឹងសម្តែងជាតួអង្គ Kim Ji Young ជានារីសាមញ្ញម្នាក់ក្នុងវ័យ ៣០ឆ្នាំ រីឯ Gong Yoo សម្តែងជាតួអង្គ Jung Dae Hyun ដែលជាស្វាមីរបស់ Kim Ji Young។ ខ្សែភាពយន្តថ្មីនេះនឹងបង្ហាញនូវឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សម្រាប់ទស្សនិកជន «Kim Ji Young, Born in 82» ជាខ្សែភាពយន្តទីបីហើយ ដែល Gong Yoo និង Jung Yu Mi បានសម្តែងរួមគ្នា បន្ទាប់ពីរឿង «Silenced» និង «Train to Busan»។

    ខ្សែភាពយន្តនេះនឹងចាប់ផ្តើមថតនៅដើមឆ្នាំ២០១៩ ដឹកនាំដោយផលិតករដ៏ឆ្នើម Kim Do Young៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ