• តើតារាស្រី អៀ ម៉េងលិ បានកែកុនអ្វីខ្លះ ទើបធ្វើឲ្យរូបនាង មានសម្រស់ស្រស់ស្អាត ខុសប្លែកពីមុនឆ្លាយម្ល៉េះ?

    (ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីដើមទ្រូងមូលក្បំ សាច់សខ្ចី ដូចបណ្ដូលចេក កញ្ញា អៀ ម៉េងលិ ត្រូវបានគេសង្កេតឃើញថា មានការងារមមាញឹកគួរឲ្យកត់សម្គាល់ ទាំងមុខជំនួញ អាជីពសម្ដែង និងកំពុងតែទទួលបានប្រជាប្រិយភាព ជាបន្តបន្ទាប់ពីសំណាក់ទស្សនិកជន តាមរយៈភាពប៉ិនប្រសប់ គួបផ្សំជាមួយនឹងទេពកោសល្យសម្ដែងរបស់នាងផ្ទាល់។ យ៉ាងណាមិញ ទោះបីជារវល់ខ្លាំងលើមុខជំនួញ និងការងារសិល្បៈក្ដី ក៏មានមហាជន បានធ្វើការចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់របស់នាង ដោយចុងក្រោយនេះ គេសង្កេតឃើញ កញ្ញា អៀ ម៉េងលិ កាន់តែមានភាពស្រស់ស្អាតផូរផង់ ព្រមទាំងប្លែកគួរឲ្យក្នក់ក្នាញ់។ ក្នុងនោះផងដែរ ក៏មានមហាជនជាច្រើន បានកើតមានចម្ងល់ថា តើតារាស្រីរូបនេះ បានកែកុនអ្វីខ្លះ ទើបធ្វើឲ្យរូបនាង មានសម្រស់ស្រស់ស្អាត ខុសប្លែកពីមុនឆ្លាយម្ល៉េះ?

    មហាជនបានចោទជាចម្ងល់ដូច្នេះ ដោយសារគេបានឃើញរូបថតមួយចំនួន របស់តារាដើមទ្រូងមូលក្បំ កញ្ញា អៀ ម៉េងលិ មុនពេលចូលសិល្បៈ និងពេលដែលទើបតែបោះជំហាន ចូលប្រឡូកអាជីពសិល្បៈដំបូង ត្រវបានគេចែករំលែកឡើងវិញ លើបណ្ដាញសង្គមហ្វេសប៊ុក ដោយរូបថតរបស់ស្រីស្រស់រូបនេះ បានបង្ហាញពីភាពខុសគ្នាដាច់ ស្ទើរមើលមិនចង់ស្គាល់ ពីសម្រស់ក្នុងពេលបច្ចុប្បន្ន និងកាលពីអតីតកាល ជាពិសេសគឺទម្រង់មុខ និងពណ៌សម្បុរតែម្ដង។

    ជាការពិតណាស់ រូបថតពេលដែលកញ្ញា អៀ ម៉េងលិ ទើបនឹងប្រឡូកចូលសិល្បៈដំបូង គឺមានភាពប្លែកច្រើន បើធៀបនឹងរូបពេលបច្ចុប្បន្ននេះ ជាពិសេសនោះ ទស្សនិកជនឃើញហើយ ប្រាកដជាមិនចង់ជឿ និងស្ទើរតែដាច់ចង្កេះម្ដងៗ បើបានទស្សនា រូបថតរបស់ស្រីស្រស់ អៀ ម៉េងលិ ពេលប្រឡូកចូលសិល្បៈដំបូង ធៀបនឹងរូបពេលបច្ចុប្បន្ន។ ទោះបីជាយ៉ាងណា បញ្ហាសម្រស់ខុសដាច់ស្រឡះរបស់កញ្ញា ម៉េងលិ នៅពេលនេះ គឺត្រូវបានមហាជន គិតថាគ្មានអ្វីចម្លែកនោះទេ ខណៈដែលតារារូបនេះ ធ្លាប់បានប្រើមុខកាំបិតវះកាត់កែកុនខ្ទង់ច្រមុះ យ៉ាងតិចណាស់ ក៏ចំនួន២លើកមកហើយដែរ ដែលធ្វើឲ្យស្រស់ស្អាតខ្លាំង ជាងសម្រស់ធម្មជាតិរបស់ខ្លួនពីមុនមក។

    គួរបញ្ជាក់ថា តារាសម្ដែងស្រីសិចស៊ី អៀ ម៉េងលិ បច្ចុប្បន្នកំពុងមមាញឹកនឹងការងារសិល្បៈជាខ្លាំង ដោយជាប់ថតសម្ដែងចម្រៀង MV នៅក្នុងចម្រៀងថ្មីៗជាច្រើនបទ ព្រមទាំងជាតួសម្ដែង នៅក្នុងខ្សែភាពយន្ត ពោលគឺនាងតែងតែលេចមុខជាហូរហែមក នៅក្នុងវិស័យសិល្បៈ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ