• សូមប្រយ័ត្នទាំងអស់គ្នា! ក្រសួងសុខាភិបាល ប្រកាសបញ្ឈប់ទទួលទានកាហ្វេ Coffee Like ដែលបណ្ដាលឲ្យគាំងបេះដូង

    (ភ្នំពេញ)៖ ដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ៈពាល់ដល់សុខភាព ឬឈានដល់បាត់អាយុជីវិត ដោយសារគាំងបេះដូង ដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ប្រើប្រាស់ផលិតផលកាហ្វេ Coffee Like (កាហ្វេកំលាំងសេះ) ។

    លើសពីនោះ ក្រុមហ៊ុននាំចូលផលិតផលកាហ្វេខាងលើ ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ចែកចាយ និងត្រូវប្រមូលនូវផលិតផល កាហ្វេនេះ ដែលមានផ្ទុកឱសថសម័យឈ្មោះ Sildenafil Tadalafil ជាឱសថបង្កើនចំណង់ផ្លូវភេទបុរសនេះ មកកំទេចចោលជាបន្ទាន់ ។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ