• ក្តៅៗ! ឡានដឹកអង្ករចុះពីលើស្ពាន បុកប្រលះជាមួយឡានដឹកដំឡូងយ៉ាងសាហាវ នៅរង្វង់មូលគល់ស្ពាន គីហ្សូណា (មានវីដេអូ)

    កំពង់ចាម៖ ឡានដឹកអង្ករចុះពីលើស្ពានគីហ្សុណាដាច់ហ្វ្រាំង ប្រលះជាមួយឡានដឹកដំឡូង ឡានតាកូម៉ា និងម៉ូតូ១គ្រឿង។ ហេតុការនេះកើតឡើងនៅវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    បើតាមប្រជាពលរដ្ឋមើលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ នៅចំនុចរង្វង់មូលស្ពានគីហ្សុណា ឡានដឹកអង្ករម៉ាក hyundai ២តោនកន្លះ ជិះគ្នា២នាក់ ទិសដៅពីកើតមកលិច ចុះពីលើស្ពានគីហ្សុណា បានដាច់ហ្វ្រាំង រេចង្កូតទៅបុកជាមួយ ឡានV1 ប្រាំភ្លៅ ជិះគ្នា២នាក់ ដឹកដំឡូងពេញ ដែលមានទិសដៅពីលិចទៅកើត រេបន្តទៅបុកឡាន តាកូមា១គ្រឿង និងម៉ូតូឌ្រីមសង់០១៨មួយគ្រឿងទៀត។

    សូមរងចាំព័ត៍មានលម្អិតបន្ថែម…

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ