• គ្រូកម្ពុជា ថ្លែងថា កែវ សុខផេង មិនបាន​លេង ព្រោះ​ហាត់មិន​គ្រប់គ្រាន់

    (ភ្នំពេញ)៖ លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកឡើងថា អវត្តមានកែវ សុខផេង ពីក្រុមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ២លើកចុងក្រោយ ដោយសាររូបគេមិនបានហ្វឹកហាត់បានពេញលេញ ១០០ភាគរយ។

    អ្វីដែលសំខាន់ផងនោះ សម្រាប់កីឡាករ កែវ សុខផេង បានបង្ហាញវត្តមានក្នុងសន្និសីទ មុនជំនួបជាមួយទីម័រខាងកើត កាលសប្ដាហ៍មុន តែផ្ទុយទៅវិញ បែរជាមិនមានមុខក្នុងការប្រកួតជាក់ស្ដែង។ នៅថ្ងៃមិត្តភាពជាមួយសិង្ហបុរី កាលថ្ងៃអង្គារ ទី១៦ ខែតុលា ខ្សែប្រយុទ្ធមកពីក្លឹបវិសាខារូបនេះ ក៏អវត្តមានម្ដងទៀត។

    គ្រូបង្វឹកជនជាតិអាហ្សង់ទីន Dalmas បានអះអាងថា កូនក្រុមដែលមានឱកាសចូលលេងបានលុះត្រាតែបានបង្ហាញក្នុងការហ្វឹកហាត់ពេញលេញ និងអស់ពីសមត្ថភាព អ៊ីចឹងយើងមិនអាចដាក់គាត់លេងបានទេ។ ដូច្នេះ យើងផ្ដល់ឱកាសដល់កីឡាករណាដែលធ្វើបានល្អ១០០ភាគរយ នៅក្នុងការហ្វឹកហាត់។

    គួរដឹងដែរថា កាលប៉ះទីម័រ សុខផេង មិនត្រូវបានគ្រូបង្វឹកដាក់ចូលលេងទេ ហើយគ្រូបង្វឹកខាងលើ ក៏បាននិយាយថា ខ្សែប្រយុទ្ធរូបនេះ ចង់ឱ្យកីឡាករក្មេងៗបញ្ចេញសមត្ថភាពវិញ។ ដូច្នេះចាំមើលការប្រកួតផ្លូវការវិញថាតើខ្សែប្រយុទ្ធឆ្នើមកម្ពុជា អាចនឹងចូលលេងបានឬទេ។ ក្រោយចប់មិត្តភាពនេះទៅ ជម្រើសជាតិនឹងសម្រាកប៉ុន្មានថ្ងៃ មុនពេលកោះហៅចូលហ្វឹកហាត់វិញជាថ្មី ដើម្បីត្រៀមលេងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ នាដើមខែវិច្ឆិកាខាងមុខ។

    សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Keisuke Honda បានបញ្ចប់យុទ្ធនាការមិត្តភាពអន្តរជាតិទាំង៣លើក ដោយចាញ់២ដង និងស្មើ១ដង មិនទាន់រកបានជ័យជម្នះនៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ