(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្លឹបអ្នកមានបុណ្យ FC Barcelona បានជាប់ជាកីឡាករឆ្នើមលេងល្អនៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga Santander ប្រចាំខែកញ្ញា ឆ្នាំ២០១៨។
បុរសវ័យ៣១ឆ្នាំ សញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ធ្លាប់ឈ្នះពាននេះ ៣ដងមកហើយកាលខែមករា ឆ្នាំ២០១៥ ខែមេសា ឆ្នាំ២០១៧ និងខែមេសា ឆ្នាំ២០១៨ ហើយនេះជាលើកទី៤ហើយ ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ក្នុងរដូវកាលឆ្នាំ២០១៨-១៩ នេះ។
Messi បានឈ្នះពានរង្វាន់ប្រចាំខែនេះ ដោយសារតែរូបគេស៊ុតបាន ៣គ្រាប់ និង Assist ៤គ្រាប់នៅក្នុងខែកញ្ញា ដែលអាចបញ្ជាក់បានថា គ្រាប់បាល់ស៊ុតបញ្ចូលទីពាក់កណ្ដាលតារាងរបស់ Barcelona កាលពីខែមុនគឺ Messi ជាអ្នកបង្កើតឱកាសបានច្រើនជាងគេក្នុងក្រុមថែមទៀតផង។
សូមបញ្ជាក់ផងដែរថា សម្រាប់កីឡាករ Antoine Griezmann ក៏ធ្លាប់ឈ្នះពាននេះច្រើនជាងគេគឺចំនួន ៥លើក និងអតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Ronaldo ធ្លាប់ឈ្នះ ៣លើក បើយោងតាម La Liga បានឲ្យដឹងថាប្រធានក្រុមរូបនេះនឹងទទួលពានមុនការប្រកួតចាប់ផ្តើមរវាង Barcelona ប៉ះ Sevilla សប្តាហ៍ទី៩ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ក្នុងកីឡដ្ឋាន Camp Nou៕