• NASA គិតច្រើនពេកបែកគំនិត ចង់បង្កើតលំនៅដ្ធានលើអាកាស នៅភពព្រះសុក្រ

    តាមកាសែត​ Space ការស្រាវជ្រាវភពសុក្រច្រើនទសវត្សមកហើយបង្ហាញឱ្យឃើញថា​ ភពនេះពុំមែនជាកន្លែងភ្ញៀវទេសចរចង់ទៅទស្សនាទេ ព្រោះតែសីតុណ្ហាភាពវាខ្ពស់ ប្រមាណ៤៦០អង្សាសេ​ បរិយាកាសពុល​ ផ្ទៃដីប្រេះក្រហែង ពោរពេញទៅដោយវាលទំនាបនៃថ្ម bazanនិងភ្នំភ្លើង។

    ប៉ុន្តែតាមការស្រាវជ្រាវរបស់ NASA​​​ នោះ គេអាចប្រើប្រាស់កំហាប់បរិយាកាសក្រាស់ឃ្មឹកនៅភពនេះដើម្បីបញ្ជូនមនុស្សទៅដល់និងអាចរស់នៅបាន។

    ព្រោះថាបរិយាកាសក្នុងរយៈកម្ពស់ពី50-60 km​ នៃភពនេះបែរជាមានសម្ពាធនិងសីតុណ្ហភាព្រហាក់ប្រហែលនឹងតំបនត្រជាក់នៅផែនដី។

    ម៉្យាងទៀតបរិយាកាសនៅរយៈកម្ពស់នេះមានកំហាប់គ្រប់គ្រាន់ដើម្បីការពារមនុស្សជាមួយវិទ្យុសកម្មនៃអវកាស​ហើយគ៏គ្រប់គ្រាន់សម្រាប់ការប្រើថាមពលពីពន្លឺព្រះអាទិត្យ។

    ហេតុនេះ ផ្ទះនៅលើភពសុក្រវាស្រដៀងនឹង​​ baloon ​ប៉ែលប៉ោលកណ្តាលលំហ ត្រូវបានខ្យល់ច្រានឱ្យធ្វើដំណើរ​ ក៏ដូចជាផ្គត់ផ្គង់អុកស៊ីហ្សែននិងនីដ្រូហ្សែនដកដង្ហើមបានយ៉ាងពេញលេញ។​ baloonទាំងនេះនឹងត្រូវបានស្រោបដោយសារធាតុពិសេស​ ដោយពុំរងទទួលការសឹករេចរឹលរបស់អាស៊ីត៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ