• ឡូយ! ទូរសព្ទចេញថ្មី Huawei Mate 20 Pro អាចសាកថ្ម wireless ឲ្យទូសព្ទដទៃទៀតបានដូច PowerBank

    Huawei Mate 20 Pro ​បាន​បង្ហាញ​ខ្លួន​យប់ម្សិល​មិញ​នេះ​ជា​មួយ​ថ្ម​​ទំហំ​ដល់ ៤២០០ mAh ប៉ុន្តែ​អាច​សាក​បញ្ចូល​ថ្ម​ឆាប់​ពេញ​ដោយ​​សាក​ ៣០ នាទី​បាន​ថ្ម​រហូត​ដល់​ ៧០% ឯណោះ។

    ក្រៅ​ពី​មាន​ថ្ម​ទំហំ​ធំ​ និង​សាក​បាន​លឿន​ Mate 20 Pro ក៏​មាន​មុខងារ​ពិសេស​មួយ​ឈ្មោះ​ថា​ “Reverse Wireless Charging”។ ពេល​ដំណើរ​ការ​មុខងារ​នេះ​ Mate 20 Pro អាច​ប្រែ​កាយ​ទៅ​ជា​ Powerbank មួយ អាច​សាក​បញ្ចូល​ថ្ម​ឲ្យ​ស្មាតហ្វូន​ដទៃ​ទៀត​ដែល​ទ្រាំទ្រ​នឹង​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ។

    ​​​​ពេល​ដំណើរ​ការ​មុខងារ​ខាង​លើ​រួច គ្រាន់​តែ​យក​ស្មាតហ្វូន​ដទៃ​មក​ដាក់​ទល់​ខ្នង​ជា​មួយ Mate 20 Pro នោះ​ការ​សាក​បញ្ចូល​ថ្ម​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ភ្លាម។ ស្មាតហ្វូនដែលអាចទ្រាំទ្រនឹងការសាកថ្មឥតខ្សែមានដូចជា iPhone X, iPhone 8/8 Plus, iPhone XS, Galaxy S9, Galaxy Note9, Xperia XZ3 និង​ស្មាតហ្វូនច្រើនម៉ូដែលទៀត៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ