• មានមនុស្សស្លាប់ ១៨នាក់នៅក្នុងការបាញ់ប្រហារនៅឯសាលារៀនមួយនៃតំបន់គ្រីមៀ ប្រទេសរុស្ស៊ី

    (គ្រីមមៀ)៖ មនុស្សយ៉ាងហោចណាស់១៨នាក់ បានស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារក្នុងសាលារៀនមួយ ឈ្មោះ Kerch College ស្ថិតនៅក្នុងតំបន់សមុទ្រខ្មៅ នៃឧបទ្វីបគ្រីមៀ នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

    យោងតាម Russian Today ខ្មាន់កាំភ្លើងម្នាក់បានបំផ្ទុះគ្រាប់បែកនៅក្នុងហាងកាហ្វេមួយកន្លែង ហើយបានសម្រុកក្នុងសាលា និងបាន បាញ់រះទៅលើហ្វូងមនុស្ស។ ក៏ប៉ុន្តែភ្លាមៗ អាជ្ញាធរនៅក្នុងតំបន់មិនទាន់បានកំណត់ថាការវាយប្រហារនេះជាអំពើភេរវកម្ម ឬយ៉ាងណា នៅឡើយទេ បើទោះជាសាក្សីខ្លះអះអាងថាវាគឺជាការវាយប្រហារភេរវកម្មក៏ដោយ។

    គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថាមានគ្នាច្រើននាក់ តែមានបុរសម្នាក់គឺជាជនសង្ស័យសំខាន់ជាងគេ និងជាសិស្សសាលា រៀនខាងលើ។ តែក្រោយមករូបគេបានសម្លាប់ខ្លួនឯង រីឯមនុស្សជាច្រើននាក់ទៀតក៏ត្រូវបានគេជឿជាក់ ថាបានរងរបួសផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ