• យន្តហោះលំដាប់លេខ១ សម្រាប់ប្រធានាធិបតីអាមេរិច ត្រូវផ្សែងហុយពេញយន្តហោះ បង្ខំចុះចតជាបន្ទាន់ ពេលកំពុងដឹកស្ត្រីទី១ Melania Trump

    (វ៉ាស៊ីនតោន)៖ យន្តហោះមួយគ្រឿងរបស់រដ្ឋាភិបាល ដែលដឹកអ្នកស្រី Melania Trump ស្ត្រីទី១របស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ខំចិត្តហោះត្រឡប់មកចុះចត នៅមូលដ្ឋានទ័ពអាកាស Joint Base Andrews នារដ្ឋ Maryland សហរដ្ឋអាមេរិកវិញ នៅថ្ងៃពុធនេះ បន្ទាប់ពីមានផ្សែងហ៊ុយពេញយន្តហោះ, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៧ ខែតុលានេះ។

    ​ក្រុមអ្នកសារព័ត៌មាន ដែលជិះនៅលើយន្តហោះនោះដែរ បានឲ្យដឹងថា ពួកគេត្រូវបានគេប្រាប់ឲ្យដឹងថា មានបញ្ហាម៉ាស៊ីន ដែលបណ្តាលឲ្យ មានការភ័យខ្លាចនេះកើតឡើង។ ប៉ុន្តែករណីនេះ មិនបានធ្វើឲ្យអ្នកណាម្នាក់ ទទួលរងរបួសនោះទេ គ្រាន់តែអ្នកស្រីទី១ មិនអាចធ្វើដំណើរបានដល់គោលដៅប៉ុណ្ណោះ។

    អ្នកស្រី Melania Trump បានកំពុងធ្វើដំណើរ ទៅកាន់ទីក្រុង Philadelphia​ រដ្ឋ Pennsylvania ដើម្បីថ្លែងសន្ទរកថា នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការបង្ការរោគសញ្ញាលើទារក នៅពេលករណីនេះបានកើតឡើង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]m

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ