• ឈឺចាប់តិចអី! ប្តីចង់បានប្រាក់ធានារ៉ាប់រង កុហក់ប្រពន្ធថាស្លាប់ ទីបំផុតប្រពន្ធនិងកូនពីរនាក់ សម្លាប់ខ្លួនតាមដែរ

    (ប៉េកាំង)៖ បុរសជនជាតិចិនម្នាក់ បានក្លែងបន្លំធ្វើពុតជាស្លាប់ដើម្បីទទួលបានប្រាក់ធានារ៉ាប់រង ប៉ុន្តែជាអកុសលប្រពន្ធរបស់លោក បានសម្រេចចិត្តសម្លាប់ខ្លួនឯង និងកូន២នាក់ ក្រោយទទួលបានដំណឹងមរណភាពក្លែងក្លាយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

    បុរសខាងលើមានអាយុ៣៤ឆ្នាំ និងមាននាមត្រកូលហេ (He) ត្រូវបានគេសង្ស័យថាបានស្លាប់ ក្រោយរថយន្ដរបស់លោកត្រូវបានរក ឃើញនៅក្នុងទឹកទន្លេ បើទោះជាគេមិនបានរកឃើញសាកសពលោកក៏ដោយ។ ក៏ប៉ុន្តែ ក្រោយទទួលដំណឹងមរណភាពនេះ ប្រពន្ធ របស់លោកបានសម្រេចចិត្តលោតចូលទឹកទន្លេសម្លាប់ខ្លួនឯងជាមួយកូន២នាក់ បន្ទាប់ពីបានបង្ហោះសារចង់ធ្វើអត្តឃាតនៅលើ បណ្ដាញទំនាក់ទំនងសង្គម។ ចំណែកឯ បុរសឈ្មោះហេ ក៏បានសម្រេចចិត្តប្រគល់ខ្លួនឱ្យប៉ូលិសនៅក្នុងតំបន់ស៊ីនហួរ នៃខេត្តហូណាន់ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនផងដែរ ហើយលោកត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំធានារ៉ាប់រង និងមានចេតនាបំផ្លាញ ទ្រព្យសម្បត្តិ។

    គួរបញ្ជាក់ថា បើតាមប៉ូលិសចិន កាលពីដើមខែកញ្ញា លោក ហេ បានទិញធានារ៉ាប់មួយមានតម្លៃ ១៤៥,០០០ដុល្លារ ដោយដាក់ឈ្មោះ ប្រពន្ធរបស់លោក តែមិនឱ្យប្រពន្ធដឹងឡើយ ព្រមទាំងបានរៀបចំផែនការធ្វើពុតជាស្លាប់ ដើម្បីប្រើប្រាស់ឈ្មោះប្រពន្ធយកប្រាក់ ធានារ៉ាប់រងទាំងនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ