• មុន​មហារីក​ក្រពះ​មកដល់ វានឹង​បង្ហាញ​អ្នកឲ្យ​ដឹង​តាមរយៈ​អាការៈ​ទាំងនេះ

    (សុខភាព)៖ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួន ដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន។ តើមានអ្វីខ្លះទៅ?

    ១.មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារ អ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំជាពណ៌ខ្មៅ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

    ២. ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា ទោះបីជាអ្នកឃ្លាន ឬឆ្អែតក៏ដោយ ក៏អ្នកកើតមានអាការៈឈឺក្រពះនេះដែរ។ នៅពេលដែលអ្នកព្រងើយកន្តើយយូរ ជំងឺអ្នកនឹងកាន់តែធ្ងន់ធ្ងរ ជាមិនខានឡើយ។

    ៣. នៅពេលដែលអ្នកជិតកើតជំងឺមហារីកក្រពះ បរិមាណនៃអាហារដែលអ្នកពិសារអាចថយចុះ ដោយអ្នកមិនសូវញ៉ាំច្រើនដូចមុនឡើយ ឃើញអ្វីក៏ឆ្អែតដែរ។ ជាពិសេស មានបុគ្គលមួយចំនួន ក្រោយបរិភោគបាយរួច បែរជាប្រែជាហើមពោះទៅវិញ។

    ៤. ចុងក្រោយ អ្នកនឹងអាចបត់ជើងធំចេញឈាមបាន។ នៅពេលដែលកើតមានអាការៈនេះ អត្រានៃការកើតមហារីកក្រពះនេះគឺខ្ពស់ហើយ។ ដូចនេះ អ្នកគួរតែពិនិត្យ ដើម្បីព្យាបាលបានទាន់ពេលវេលា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ