• Hailey Baldwin ​ផ្ទុះ​ប្រតិកម្ម បន្ទាប់​ពីមាន​ការចុះ​ផ្សាយថា Justin Bieber ស្រក់​ទឹកភ្នែក ព្រោះតែ Selena Gomez មាន​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ

    (អាមេរិក)៖ ថ្មីៗនេះសារព័ត៌មានជាច្រើន បានចុះផ្សាយថា តារាចម្រៀងប្រុសសម្បូរស្នហ៍ Justin Bieber មានអារម្មណ៍សោកសៅ យ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែក នៅក្នុងរថយន្ត ខណៈដែលគូដណ្តឹងរបស់ខ្លួន កំពុងបើកបរទៀតផង បន្ទាប់ពីដឹងថា អតីតមិត្តស្រី Selena Gomez ចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសារមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ ប៉ុន្តែអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ គឺអារម្មណ៍របស់ Hailey Baldwin បន្ទាប់ពីដំណឹងនេះ ត្រូវបានផ្សព្វផ្សាយ។

    ទោះជាយ៉ាងណា Selena ធ្លាប់ជាស្នេហាដំបូងរបស់ Justin ហើយនាងអាចជាចំណែកមួយ នៃជីវិតរបស់លោក បើទោះជាពួកគេបែកបាក់ទៅហើយក្តី ប៉ុន្តែ Justin ក៏ចង់ឲ្យនាងរីករាយ និងមានសុខភាពល្អ។ ដោយឡែកប្រភពមួយស្និទ្ធនឹង Hailey បានឲ្យដឹងថា តារាម៉ូឌែលស្រីរូបនេះ ពិតជាមានអារម្មណ៍ពិបាក ប៉ុន្តែនាងនៅតែយល់ចិត្ត Justin។

    មនុស្សជាច្រើន នៅតែគិតថា Selena ធ្លាក់ខ្លួនឈឺដែលគេអះអាងថា ជាជំងឺផ្លូវចិត្តអាចបណ្តាលមកពី ដំណឹងរៀបការដ៏អាថ៌កំបាំង រវាងអតីតមិត្តប្រុសនាង ជាមួយ Hailey បើទោះជាព័ត៌មានខ្លះ ចុះផ្សាយថាជំងឺរបស់នាងកើតឡើង ដោយសារតែកោសិកាឈាមសចុះទាប ព្រោះតែការផ្លាស់ប្តូរតម្រងនោម កាលពីឆ្នាំមុនក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ