ថ្មីៗនេះ រូបថតមួយចំនួននៃនារីអ្នកបម្រើលើយន្តហោះនៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើអ៊ីនធើរណែត បន្ទាប់ពីអ្នកដំណើរម្នាក់ដែលប្រហែលជាបានចាប់ចិត្តលួចសរសើរពុំដាច់ពីមាត់នោះទេ នឹងរូបសម្រស់ដ៏ស្រស់ស្អាតបំផុតរបស់នាង បានទាញកាមេរ៉ារបស់គាត់ថត ខណៈពេលនាងកំពុងបំពេញការងាររបស់នាងនៅលើនោះ ធ្វើឲ្យនាងអៀនឡើងមុខក្រហមគួរក្នាញ់ជាខ្លាំង ។
នៅក្នុងផុស បុរសអ្នកដំណើរនោះបានសរសេរយ៉ាងដូច្នេះថា៖ «ថ្លៃសំបុត្រធ្វើដំណើរមានទេសភាពដ៏ឡូយអស់ស្ទះយ៉ាងនេះ តើនៅមានអ្វីទៀតដែលអ្នកត្រូវការទៅ? ។ ហើយរូបថតចំនួន ២ សន្លឹក របស់កុលាបអាកាសចរណ៍ AirAsia មួយដួងនេះ ដែលគាត់បានបង្ហោះឡើង កំពុងត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្តាញសង្គមមកពេលនេះ» ។
នៅលើអ៊ីនធើរណែត មាន «កន្លង់» ជាច្រើន បានប្រញាប់នាំគ្នាស្វែងរកអត្តសញ្ញាណរបស់នាងយ៉ាងអន្ទះសារ និងទីបំផុត ឈ្មោះរបស់នាងគឺ Mabel Goo ជាជនជាតិម៉ាឡេស៊ី ។ ភ្ជាប់ជាមួយនោះ ក៏នាំឱ្យមានមនុស្សស្វែងរករូបថតផ្សេងៗទៀតរបស់នាងដែលគួរឱ្យស្រឡាញ់ ហើយមនុស្សជាច្រើនទៀត បានខំស្វែងរកនៅលើបណ្តាញសង្គមរបស់នាងផងដែរ ។
មនុស្សជាច្រើនក្នុងចំណោមនោះ បាននិយាយថា ពួកគេមានបំណងប្រាថ្នាថា សូមឲ្យពួកគេនឹងបានឃើញនារីអ្នកបម្រើយន្តហោះមានរូបសម្រស់ស្រស់ៗស្អាតដូចជារូបនាងផងដែរណា៎ នៅពេលពួកគេមានឱកាសបានធ្វើដំណើរនៅលើអាកាស ។
ចំណែក Mabel ខ្លួនឯងនាង ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលរូបថតរបស់នាង ត្រូវបានឃើញគេនាំគ្នាចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើនបែបនេះ ។ រីឯអ្នកបង្ហោះរូបរបស់នាងក៏សម្តែងការការភ្ញាក់ផ្អើលផងដែរ ព្រោះពុំនឹកស្មានថាវារីករាលដល់ថ្នាក់នេះទេ ប៉ុន្តែ គាត់ក៏បានសុំទោសសម្រាប់ការថតរូបរបស់នាង ដែលអាចនាំឲ្យមានការប៉ះពាល់មិនសមរម្យណាមួយបង្កឡើង ៕
ប្រភព៖ CEN