កីឡាករ​បាល់ទាត់ ៤រូប​មាន​ប្រភព​ចេញពី​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មិនសូវ​មានអ្នក​ដឹង

(ភ្នំពេញ)៖ ក្នុងពិភពកីឡាបាល់ទាត់ តំបន់អាស៊ីភាគអាគ្នេយ៍មិនស្ថិតនៅក្នុងលីគលំដាប់កំពូលនោះទេ គ្រាដែលភាពទំនាក់ទំនងរវាងតំបន់នេះ ជាមួយលីគបាល់ទាត់លំដាប់កំពូលៗក្នុងកម្រិតអន្តរជាតិ បានកើតមានឡើងដោយសារវត្តមានរបស់កីឡាករមួយចំនួន ដែលមានឈាមជ័រខ្សែស្រឡាយដែលមានប្រភពចេញពីតំបន់អាស៊ីអាគ្នេយ៍ជាច្រើន ខណៈកីឡាករទាំងនេះធ្លាប់បំពេញលក្ខខណ្ឌចូលលេងឲ្យក្រុមជម្រើសជាតិនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ប៉ុន្តែនៅពេលនេះកីឡាករទាំងនោះពួកគេបានក្លាយជាតារាបាល់ទាត់នៅក្នុងក្រុមជម្រើសជាតិរបស់ប្រទេស ដែលគេទៅរស់នៅទៅហើយ។

១៖ កីឡាករ Radja Nainggolan មានវ័យ ៣០ឆ្នាំជាជម្រើសជាតិប៊ែលហ្ស៊ិក កើតក្នុងប្រទេសប៊ែលហ្ស៊ិកសម្រាប់ Nainggolan មានម្ដាយសញ្ជាតិប៊ែលហ្ស៊ិក និងឪពុកមានសញ្ជាតិឥណ្ឌូនេស៊ី គ្រាដែលរូបគេធ្លាប់ជាគោលដៅតាមប្រម៉ាញ់របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ហើយគេចាប់ផ្ដើមអាជីពបាល់ទាត់ក្នុងឈុតធំដោយលេងឲ្យក្លឹប Piacenza ក្នុងលីគ Serie B នៅអ៊ីតាលីមុនពេលផ្ទេរទៅលេងនៅក្លឹប Cagliari, Bologna, AS Roma និងបច្ចុប្បន្នលេងឲ្យក្លឹប Inter Milan។

២៖ កីឡាករ David Alaba មានវ័យ ២៦ឆ្នាំជាជម្រើសជាតិអូទ្រីស កើតនៅប្រទេសអូទ្រីស និងបច្ចុប្បន្នលេងឲ្យក្លឹប Bayern Munich សម្រាប់ Alaba មានឪពុកសញ្ជាតិនីហ្សេរីយ៉ា និងម្ដាយសញ្ជាតិហ្វីលីពីន Alaba បានចាប់ផ្ដើមអាជីពបាល់ទាត់របស់ខ្លួននៅក្នុងប្រទេសអូទ្រីស មុនពេលប្ដូរមកលេងនៅក្លឹប Bayern Munich ហើយអាចលេងបានច្រើនក្នុងតួនាទីជាខ្សែបម្រើកណ្ដាល ខ្សែការពារកណ្ដាល ស្លាបឆ្វេង និងស្តាំ និងខ្សែការពារឆ្វេង Alaba ចាប់ផ្ដើមអាជីពបាល់ទាត់ដំបូង គេអាចជ្រើសរើសលេងក្នុងក្រុមជម្រើសជាតិនីហ្សេរីយ៉ា នឹងហ្វីលីពីនក៏បាន ប៉ុន្តែកីឡាកររូបនេះ បានជ្រើសយកក្រុមជម្រើសជាតិអូទ្រីស ដែលជាប្រទេសកំណើតរបស់គេ។

៣៖ កីឡាករ Yohan Cabaye មានវ័យ ៣២ឆ្នាំជាអតីតជម្រើសជាតិបារាំង កើតនៅប្រទេសបារាំង និងបច្ចុប្បន្នលេងឲ្យក្លឹប Al Nasr របស់ប្រទេស Arab Emirati សម្រាប់ Cabaye ធ្លាប់ឈ្នះពាន Ligue 1 ៣លើក និងធ្លាប់លេងនៅ Premier League បានមួយរដូវកាល អ្នកគាំទ្រអាចនឹងភ្ញាក់ផ្អើល នៅពេលដែលបានដឹងថាកីឡាករ Cabaye មានជីដូនខាងឪពុកដែលមានសញ្ជាតិវៀតណាម។

៤៖ កីឡាករ Nigel de Jong មានវ័យ ៣៣ឆ្នាំជាអតីតជាម្រើសជាតិហូឡង់ កើតនៅប្រទេសហូឡង់ និងបច្ចុប្បន្នលេងឲ្យក្លឹប Al Ahli របស់ប្រទេសកាតា ក្នុងក្របខណ្ឌ Qatar Stars League De Jong មានឪពុកសញ្ជាតិស៊ូរីណាម និងម្ដាយជាកូនកាត់ឥណ្ឌូនេស៊ី-ហូឡង់ គេធ្លាប់លេងនៅក្លឹបមួយចំនួនដូចជា Ajax Amsterdam, Manchester City, AC Milan និង Galatasaray ដោយធ្លាប់ឈ្នះពាន Eredivisie, Premier League និង FA Cup ក៏ធ្លាប់ជួយឲ្យប្រទេសហូឡង់ឈានដល់ចំណាត់ថ្នាក់លេខ ២ក្នុងការប្រកួត World Cup ២០១០ និងចំណាត់ថ្នាក់លេខ៣ ក្នុងឆ្នាំ២០១៤៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ