• ផ្លែឈើ​៣ប្រភេទ ជួយអ្នក​គេចពី​ជំងឺទឹក​នោម​ផ្អែម​បាន

    (សុខភាព)៖ ប្រសិនជាអ្នកមិនចង់ឲ្យជំងឺទឹកនោមផ្អែម កើតលើខ្លួន អ្នកអាចពិសារផ្លែឈើ៣ប្រភេទនេះ៖

    ១. អ្នកអាចបរិភោគផ្លែប៉ោមបាន ព្រោះក្នុងនោះមានសារធាតុជាច្រើន រួមទាំងមានសារធាតុសរសៃ ដែលអាចជួយបញ្ចុះកាឡូរី រក្សាជាតិស្ករឲ្យនឹងនរ។ ជាពិសេស អ្នកអាចយកមកមកកិន ជាមួយឃិនឆាយញ៉ាំបាន ព្រោះវាអាចបញ្ចុះទាំងជាតិស្ករ និងសម្ពាធឈាមផងដែរ។

    ២. អ្នកអាចពិសារប្លូប៊ឺរីបាន ព្រោះក្នុងនោះមានសារធាតុ ដែលអាចជួយអ្នកមិនងាយកើតមាន ជំងឺទឹកនោមផ្អែម។ ចំពោះបុគ្គលដែលញ៉ាំប្លូប៊ឺរីចំនួម២ដង ក្នុងមួយអាទិត្យ នឹងអាចកាត់បន្ថយអត្រា នៃការកើតជំងឺទឹកនោមផ្អែម ធ្លាក់មកត្រឹម២៣%។

    ៣. ចំពោះផ្លែត្របែកវិញ សម្បូរទៅដោយសារធាតុចិញ្ចឹម ដែលអាចជួយអ្នកឲ្យរំលាយអាហារបានល្អ សរសៃឈាមមិនងាយកករឹង បញ្ចុះកាឡូរី ជាតិស្ករ និងសម្ពាធឈាម ព្រមទាំងអាចបង្កើនស្មារតី ជួយអ្នកឲ្យពិសារអាហារបានផងដែរ។ ដូចនេះ អ្នកអាចញ៉ាំផ្លែឈើ៣ប្រភេទនេះបាន ដើម្បីការពារជំងឺទឹកនោមផ្អែម មិនកើតលើខ្លួនអ្នក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ