• កាន់តែទំនើប កាន់តែគួរឲ្យបារម្មណ៍! បច្ចេកវិជ្ជា​ការពារជាតិទាំង ៤ ដែលកំពុង​គំរាមកំហែង​ ដល់​អនាគតមនុស្ស​

    គួរតែ​និយាយឱ្យចំ​ថា នេះ​គឺជា​បណ្តា​«​កំពូល​បច្ចេកវិជ្ជា​» ដ៏​ទំនើប​ត្រូវបាន​បង្កើតឡើង​ដើម្បី​តែ​សម្រាប់​មនុស្ស​ប៉ុណ្ណោះ​។​

    ​ហេតុនេះ​ប្រសិនបើ​គ្មាន​យន្តការ​គ្រប់គ្រង​និង​ប្រើប្រាស់​វា​សម​ហេតុផល​នោះទេ សោកនាដកម្ម​សម្រាប់​ម​នុស្ស​នៅ​ថ្ងៃ​អនាគត​ប្រា​ដ​ជា​ជៀស​មិន​រួច​។​

    ១. កំពូល​ទាហាន​នៅ​ថ្ងៃ​អនាគត

    ​ពលទាហាន​ដែល​ពូកែ​មួយ​សុទ្ធសាធ​«​គ្មាន​ប្រឡាយ​កាត់​» ត្រូវបាន​គេ​បំពាក់​យុទ្ធភណ្ឌ​មិន​ខុសប្លែក​ពី​មនុស្ស​ភព​ដទៃ​។ ជា​ឧទាហរណ៍​ត្រឹម​ដែនដី​តៃវ៉ាន់ ក្នុង​សមយុទ្ធ​យោធា​ឈ្មោះ Camp Crystal Lake ឃើញ​ដាក់​បង្ហាញ​ឯកសណ្ឋាន​យោធា​គួរឱ្យខ្លាច​មួយ​សម្រាប់​ក​ង​កុម្មង់​ដូ​ដែល​បំពាក់​ដោយ​ម៉ាស់​មុខ​មួយ​អាចធ្វើឱ្យ​ផ្លាត​គ្រាប់​បាន 357 Magnum.​។​

    ​មហាអំណាច​រុស្ស៊ី​វិញ​ក៏​បង្ហាញ​អាវ​ក្រោះ​Sith ដែលមាន​បំពាក់​អ្វីៗ​គ្រប់យ៉ាង​អាច​ការពារ​មនុស្ស​ក្នុង​គ្រប់​ករណី​រួមទាំង​ប្រភេទ​អាវុធ​ទំនើបៗ​បំផុត​។​មហាអំណាច​អាមេរិក​មាន​អាវ​ក្រោះ TALOS ឬ​អាវ​ក្រោះ Iron Man ដែល​អាច​«​ប្រែកាយ​» និង​សម្រប​ខ្លួន​បាន​ក្នុង​លក្ខណៈ​អាកាសធាតុ​គ្រប់​រដូវ​កាល។

    ២. គ្រាប់​ដែល​អាច​ប្តូរ​ទិស​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​

    ​នេះ​គឺជា​ប្រភេទ​គ្រាប់​ឆ្លាត​វៃ អាច​ផ្លាស់ប្តូរ​ដំណើរ​ដើម្បី​ទៅ​ឱ្យចំ​គោលដៅ​ដូច​ក្នុង​ខ្សែភាពយន្ត​។ គ្រាប់កាំភ្លើង​ឆ្លាត​វៃ​នេះ​អាច​គិតគូរ​ដល់​ទាំង កំហាប់បរិយាកាស ក៏ដូចជា​របាំង​ខ្យល់​រារាំង​

    ​រូប​គ្រាប់កាំភ្លើង​ឆ្លាត​វៃ​អាច​ផ្លាស់ប្តូរ​ដំណើរ​ដើម្បី​ឆ្ពោះ​ចំ​គោលដៅ​

    ៣. កាំភ្លើង​អគ្គិសនី​ម៉ាញ៉េ​ទិច Railgun

    Railgun​ជា​បរិក្ខារ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ម៉ាញ៉េ​ទិច​ដើម្បី​បាញ់​បង្ហោះ​គ្រាប់​គ្រប់​ប្រភេទ​ក្នុង​ល្បឿន​យ៉ាង​លឿន​បំផុត​។​គេ​ច្រើន​ចាត់ទុក​វា​ជា​អាវុធ​ដែល​គ្មាន​រំសេវ តែ​ការបំផ្លាញ​របស់​វា​គឺ​ផ្តើមចេញពី​ល្បឿន​យ៉ាង​លឿន​នៃ​គ្រាប់​

    ៤. ទាហាន​លោហៈ គ្មាន​មនោសញ្ចេតនា​

    ​នៅ​ថ្ងៃ​អនាគត ប្រព័ន្ធ​អាវុធ​ដ៏​ថ្មី​មួយ​ពុំ​តម្រូវឱ្យមាន​មនុស្ស​នឹង​ចាប់កំណើត​។​វា​គឺជា​ទាហាន robot តែ​ពូកែ​ជាង​មនុ​ស្សទាំង​លើ​ផ្នែក​បច្ចេកទេស យុទ្ធវិធី និង​សេចក្តីក្លាហាន​មិន​ខ្លាច​ស្លាប់​។​

    ប្រាកដ​ណាស់ ជាមួយនឹង​សមរភូមិ​ប្រយុទ្ធ​ដោយ​ប្រើ​ពលទាហាន​របៀបនេះ វា​នឹង​ធ្វើឱ្យមាន​ការអភិវឌ្ឍ​ទីក្រុង លំនៅស្ថាន​ដែលមាន​បំពាក់​បរិក្ខារ​ទំនើប​ប្រើប្រាស់​បញ្ញា​សិប្ប​និមិត្ត​(AI) ។

    ​អនាគត​នៃ​សង្គ្រាម​ពុំមែន​ជាការ​ខ្លាំង​ដោយសារ​បរិមាណ សុខភាព​របស់​មនុស្ស​ទេ តែ​វា​ជាស​ង្ត្រា​ម​ត្រូវ​បានកំណត់​ឈ្នះ​ចាញ់​ដោយ​សូចនាករ​ផ្សេង ក្នុងនោះ​សំខាន់​គឺ​បញ្ញា​ជីវសាស្ត្រ​ឆ្លាត​វៃ គួបផ្សំ​ជាមួយ​បញ្ញា​ឆ្លាត​វៃ​សិប្ប​និមិត្ត​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ