ជាទូទៅនៅលើពិភពលោកគេនិយមធ្វើការប្រកួតអំពីល្បឿន។ នៅថៃក៏ដូចគ្នាដែរ ប៉ុន្ដែគេមានវិញ្ញាសាប្រណាំងល្បឿនមួយដ៏វិសេសដោយពុំអនុវត្តន៍នៅលើផ្ទៃដីទេ តែវាតម្រូវធ្វើនៅលើផ្ទៃទឹក។
ក្រុមអ្នកនិយម«ល្បឿន»នៅថៃសម្បូរគំនិតច្នៃប្រឌិត ព្រមទាំងសមត្ថភាពរៀបចំដំឡើងគ្រឿងម៉ាស៊ីន
ហេតុនេះក្រុមប្រណាំងទូកតែងមានគំនិតច្នៃប្រឌិតថ្មីដើម្បីបម្រើដល់ការប្រកួតប្រជែង
ក្នុងការប្រឡងទូកនីមួយៗនឹងស្វះស្វែងរកវិធីដោយខ្លួនឯង ធ្វើយ៉ាងណាឱ្យបានទៅដល់គោលដៅមុននោះគឺជាអ្នកឈ្នះ ។
ការប្រណាំងទូកពុំមែនជារឿងងាយទេ ព្រោះវាទាក់ទងដល់ខ្យល់ លំនឹងទូក គុណភាពឈើធ្វើទូករួមជាមួយម៉ាស៊ីន។
ទូកប្រណាំងនីមួយៗនៅប្រទេសនេះមានល្បឿនលឿន ដល់ថ្នាក់ផ្លាសពន្លឺរបស់ម៉ាស៊ីនថតក៏មិនអាចប្រដេញតាមទាន់។
យើងបានលបសួរគេថា ហេតុអ្វីបានជាទូកនេះធ្វើបានល្បឿនលឿនដូច្នេះ ពួកគេលួចខ្សឹបប្រាប់ថា គេបានយកម៉ាស៊ីនរថយន្តប្រណាំងF-1 មកដំឡើង ទើបវាអាចលឿនបែបនេះបាននោះ៕