• ក្រឡាប់រថភ្លើងនៅម៉ារុក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួស១២៥នាក់

    (ម៉ារុក)៖ រថភ្លើងមួយខ្សែនៅភាគខាងជើងប្រទេសម៉ារុក បានក្រឡាច់ធ្លាក់ចេញពីផ្លូវ ដោយបានផ្តាច់ជីវិតមនុស្ស០៧នាក់ និង​បង្កឲ្យ​របួស១២៥នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៧​ ខែតុលា ឆ្នាំ២០១៨។

    ខ្សែរថភ្លើងខាងលើ ដែលមានគោលដៅធ្វើដំណើរទៅនិងមករវាង​ទីក្រុងកាសាប្លាន់កា (Casablanca) និងទីក្រុងថេងជា (Tangier) នៅភាគខាងជើងម៉ារុក បានក្រឡាប់ធ្លាក់ចេញពីផ្លូវ នាវេលាម៉ោង១០៖១០នាទីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) នៅ​ក្រុងស៉ីឌីប៊ូកណាឌែល ដែលជាក្រុងតូចមួយស្ថិតនៅចន្លោះក្រុងសាលេ (Sale) និងគេនីត្រា (Kenitra)។

    គួរជម្រាបថា ទន្ទឹមនេះ មូលហេតុនៅពីក្រោយហេតុការណ៍នេះ នៅមិនទាន់កំណត់បាននៅឡើយទេ ខណៈការស៉ើបអង្កេត​ក៏កំពុង​ប្រព្រឹត្តទៅដោយអាជ្ញាធរម៉ារុក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ