មានរឿងមួយបានកំពុងធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះ ខណៈដែលនាងរីវ័យក្មេងមានរូបឆោមដ៏ស្រស់ស្អាតម្នាក់ បានបង្ហាញរូបថតដ៏ផ្អែមៗល្អែមជាមួយជាគូស្នេហ៍របស់នាងដែលមានមុខមាត់ដ៏អាក្រក់ រូបរាងក៏មិនសង្ហារ និងសូម្បីក្រទាំងទ្រព្យទៀតផង ប៉ុន្តែ… ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងម្នាក់រស់នៅក្នុងទីក្រុង Dumaguete កោះ Negros ភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានរៀងរាប់អំពីដំណើររឿងស្នេហាចាប់ផ្តើមរបស់ខ្លួនថា ពួកនាងបានស្គាល់គ្នានៅឯសាលារៀន ដែលនាងកំពុងសិក្សានៅគ្រានោះ ខណៈពេលដែលមិត្តប្រុសរបស់នាងគឺជាអ្នកធាក់ស៊ីក្លូ (trishaw driver) ។
នាងនិយាយថា នាងស្រស់ស្អាតសម្រាប់មនុស្សប្រុសមិនស្អាតដូចជារូបគាត់ ។ ប៉ុន្តែ ទោះបីជាគាត់មានរូងរាងមិនសង្ហារទាក់ទាញក៏ដោយ តែគាត់ជាមនុស្សដ៏ល្អម្នាក់ ។
ដំបូងឡើយ នាងគិតថា បុរសម្នាក់ម្នាក់នេះដែលមានឈ្មោះថា Kiel ពិតជាបានកំពុងបង្កការរំខានដល់នាងយ៉ាងខ្លាំង ហើយជាមនុស្សល្ងីល្ងើទៀតផង ។ ប៉ុន្តែ ក្រោយៗមក នាងក៏ចាប់ផ្តើមកាន់តែមានភាពស្និទ្ធស្នាលជាមួយគាត់ ព្រោះតែគាត់បានបង្ហាញការខិតខំប្រែងបំផុត ក្នុងការធ្វើឲ្យនាងរីករាយ ។ Kiel តែងតែជូននាងទៅសាលារៀន ហើយគាត់តែងតែពុំយកថ្លៃដែលនាងជិះស៊ីក្លូរបស់គាត់នោះទេ ។
ចាប់ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ រៀននៅសកលវិទ្យាល័យ Kiel ពុំដែលឈប់ «ញ៉េះញ៉ោះ» នាងទេ ហើយតែបង្ហាញពីលក្ខណៈដែលគាត់ពិតជាចូលចិត្តនាង ។ ទីបំផុត នាងក៏បានលង់ស្នេហ៍នឹង Kiel តែម្តង ។ បន្ទាប់យប់មួយនោះ ក៏មានអីៗ… បានកើតឡើងរវាងពួកគេទាំងពីរ ហើយនាងក៏មានផ្ទៃពោះ ។
ទោះយ៉ាងណា ឪពុកម្តាយរបស់នាងបដិសេធយ៉ាងដាច់អលង្កាតែម្តង ចំពោះទំនាក់ទំនងរបស់ពួកគេ ហើយលែងទទួលស្គាល់រូបនាងទៀតផង ។ ពួកគេបន្ទាប់មក បានសម្រេចចិត្តទៅរួមរស់នៅជាមួយគ្នា ។ Kiel បានធ្វើការយ៉ាងលំបាក ដើម្បីចិញ្ចឹមនាង និងកូនរបស់ពួកគេ ។
ពួកគេសប្បាយចិត្ត និងពេញចិត្តនឹងអ្វីដែលពួកគេមាន ។ នៅយប់មួយនោះ Kiel ពុំបានមកផ្ទះទេ ។ ហើយលេខទូរស័ព្ទមិនស្គាល់មួយបានខលមកនាង ដោយប្រាប់ថា Kiel កំពុងស្ថិតក្នុងមន្ទីរពេទ្យ ។
ដោយសារតែហេតុការណ៍អកុសលនោះ នាងបានវិលត្រឡប់ទៅរកគ្រួសាររបស់នាង ដែលទីបំផុត ឪពុកម្តាយរបស់នាងក៏បានទទួលយកកូនរបស់ពួកគេ ៕