ក្នុងវេទិកានៃគេហទំព័រផ្លូវការរបស់ PUBG បានប្រកាសពីដំណើរការតេស្តប្រព័ន្ធ Anti-cheat ដើម្បីស្វែងរកឧបករណ៍របស់អ្នកលេងណាមួយមានប្រើប្រាស់ Hack សម្រាប់ជំនាន់ PC។ វិធានការណ៍ថ្មីនឹងលើសពីការបិទចោលគណនី ដោយក្រុមហ៊ុនផលិតហ្គេម PUBG ក៏នឹងចងចាំទុកនូវម៉ាស៊ីន ឬឧបករណ៍ដែលបានប្រើប្រាស់ Hack រួចធ្វើការបិទចោលព្រមគ្នា មិនឲ្យបើកលេងបានទៀតនៅពេលក្រោយ។
ស្រដៀងគ្នានឹងការប្រកាសសម្រាប់អ្នកលេងលើម៉ាស៊ីន Xbox ខាងក្រុមហ៊ុនក៏នឹងបិទចោលគណនីនោះជាបណ្ដោះអាសន្ន ប្រសិនរកឃើញថាមានការលេង Hack ជាប្រភេទតម្រង់កាណុងកាំភ្លើងស្វ័យប្រវត្តិ ការបាញ់ធ្លុះជញ្ជាំង និងការហោះលើអាកាសជាដើម។
តាមការសិក្សាអ្នកលេង Hack ភាគច្រើនមាន ៩៩ ភាគរយចេញពីប្រទេសចិន ដោយ PUBG ក៏ទើបសម្រេចបិទចោល ១៣ លានគណនីរាប់តាំងពីខែមិថុនា ដោយខ្ពស់បំផុតប្រព័ន្ធ Anti-cheat ចាប់ដៃជាមួយ BattleEye រកឃើញមានអ្នកលេងចន្លោះពី ៦ ០០០ ទៅ ១៣ ០០០ នាក់ ប្រើប្រាស់ Hack ជារៀងរាល់ថ្ងៃ។
លើសពីនេះ សម្រាប់ស្ថាប័ន ឬអ្នកបង្កើត និងជួញដូរបន្តនូវប្រព័ន្ធ Hack ក៏នឹងប្រឈមនូវការផ្ដន្ទាទោសកាន់តែធ្ងន់ធ្ងរ ព្រោះកាលពីខែឧសភាកន្លងទៅក្នុងប្រទេសចិនមានការបង្កើតអាជីវកម្មខ្នាតធំដោយចាប់បានជនសង្ស័យចំនួន ១៨ កន្លែង ហើយរកឃើញថាប្រតិបត្តិការចំណូលមានដល់ ៣,១ លានដុល្លារ រហូតដល់ ៤,៧ លានដុល្លារ៕
ប្រភព៖ Sabay