ញ្ហាចរាចរណ៍នៅតាមដងផ្លូវនៅទីក្រុងភ្នំពេញមានការមមាញឹកខ្លាំងនៅពេលព្រឹក និងពេលល្ងាច ដែលជាពេលបុគ្គលិករដ្ឋ ឯកជន និងសិស្ស និស្សិត ចូល ឬចេញពីធ្វើការ ឬរៀនសូត្រជាដើម។ នៅតាមដងផ្លូវធ្វើដំណើរអ្នកបើកបរមួយចំនួនបានបំពានទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយទំនងជាគិតថាចំណុចទាំងនេះជារឿងតូចតាច។
ចំណុចខ្លះៗ អ្នកបើកបររថយន្ត សម្រេចចិត្តល្មើស ភ្លេចគិតថាត្រូវរងពិន័យធ្ងន់ក៖
– បត់ត្រឡប់ក្រោយត្រង់សញ្ញាហាមឃាត់
– ប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរដោយមិនមានឧបករណ៍ភ្ជាប់
អ្នកបើកបរម៉ូតូ ភ្លេចរឿងតូចៗនេះបើប៉ូលិសផាកដឹងតែអស់បាយព្រឹកមិនខាន៖
– បើកបរបញ្ច្រាសទិសដៅកំណត់ឲ្យធ្វើ់ចរាចរណ៍
– ឈប់លើគំនូសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់
ប្រភព៖ Sabay