• តារា​​សម្តែង នៅ ណាវីន ត្រូវ​ការ ៥ម៉ឺន​ដុល្លារ ដើម្បី​វះ​កាត់​ប្ដូរ​គ្រលៀន​នៅ​​ឥណ្ឌា ខណៈ​ក្រុម​​គ្រូពេទ្យ​​ខ្មែរ​និង​ថៃ មិន​ហ៊ាន​ទទួល​ព្យាបាល

    (ភ្នំពេញ)៖ តារាសម្តែងស្រីបានសាងប្រជាប្រិយភាពលើវិថីសិល្បៈ មានរយៈពេលជាច្រើនឆ្នាំ អ្នកនាង នៅ ណាវីន ថ្មីៗនេះ ត្រូវបានប្រភពពីអ្នកសិល្បៈស្និទ្ធស្នាល ប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងបានធ្លាក់ខ្លួនឈឺជំងឺក្រលៀនធ្ងន់ធ្ងរ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលក្រុមវេជ្ជបណ្ឌិតនៃមន្ទីរទេព្យស្រុកខ្មែរនិងថៃ ពុំមានលទ្ធភាពអាចធ្វើការវះកាត់ព្យាបាលបាននោះឡើយ។

    ប្រភពបានឲ្យដឹងទៀតថា តារាស្រីសម្តែង អ្នកនាង នៅ ណាវីន ពេលនេះកាន់តែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានការពាល់ចំពោះជីវិត ព្រោះតែខាងវេជ្ជបណ្ឌិតថៃបានច្រានចោលមិនហ៊ានព្យាបាល ឬធ្វើការវះកាត់ដោះដូរក្រលៀននោះឡើយ។ ដូច្នេះទាន់តែតម្រូវឲ្យអ្នកនាង ចេញទៅធ្វើការវះកាត់ដោះដូរក្រលៀននៅឯប្រទេសឥណ្ឌា ដែលត្រូវចំណាយរហូត ៥ម៉ឺនដុល្លារឯណោះ។

    ជាមួយគ្នានេះ បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់តារាសម្តែងស្រី ដែលជាមិត្តភក្តិរបស់អ្នកនាង នៅ ណាវីន គឺកញ្ញា សុខ ស្រីម៉ុច បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នសភាពជំងឺរបស់ ណាវីន ហាក់កាន់តែមានសភាពទ្រុឌទ្រោម និងចុះថតកំលាំងច្រើនជាមុន។ ម្យ៉ាងទៀតសម្រាប់សេវាព្យាបាល របស់មន្ទីពេទ្យស្រុកខ្មែរ និងប្រទេសថៃ គឺមិនអាចធ្វើការព្យាបាលអ្នកនាង ឲ្យជាសះស្បើយនោះឡើយ ពោលគឺទាល់តែចេញទៅព្យាបាល នៅប្រទេសឥណ្ឌា ដូចជាលោក យូ ឌីស្កូ អ៊ីចឹងដែរ។

    កញ្ញា សុខ ស្រីម៉ុច បានបន្តថា ចំពោះលទ្ធភាពរបស់ក្រុមគ្រួសារ អ្នកនាង នៅ ណាវីន គឺមានតែត្រឹមជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ ហេតុនេះគឺមិនអាចបង្គ្រប់លើថៃ្លវះកាត់ដោះដូរក្រលៀន នៅឯប្រទេសឥណ្ឌាបានទេ ទើបអ្នកនាង នៅ ណាវីន តាមរយៈមិត្តភក្តិសិល្បៈដូចគ្នា បានលើកដៃសំពះអំពាវនាវ ស្វែងរកការជួយសង្គ្រោះជីវិត ពីសំណាក់សប្បុរសជន ទាំងក្នុងនឹងនៅក្រៅប្រទេស។

    សូមបញ្ជាក់ថា នេះជាករណីទី២ហើយ សម្រាប់តារាសិល្បៈរបស់ខ្មែរ ដែលបានប្រឈមចំពោះបញ្ហាជំងឺក្រលៀន តម្រូវឲ្យចេញទៅព្យាបាល និងវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌា។ ជាក់ស្តែងករណីទី១ បានកើតមានចំពោះតារាសម្តែងប្រុស លោក យូ ឌីស្កូ ប៉ុន្តែបន្ទាប់ពីមានការអំពាវនាវ ស្វែងរកជំនួយតាមរយៈសមាគមសិល្បករខ្មែរ និងក្តីអាណិតអាសូរ ពីមហាជន លោកក៏ទទួលបានការជួយសង្គ្រោះជីវិត។ ចំណែកឯករណីទី២នេះ គឺកំពុងតែកើតមានលើតារាសម្តែងស្រី អ្នកនាង នៅ ណាវីន តែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ