រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ កាត់ដីទំហំ១១,៥០ហិកតា ចេញពីតំបន់អភិរក្សទឹកសាប ព្រែកទប់ ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមអនុក្រឹត្យ មាត្រា១ ចែងថា តំបន់ព្រែកទប់ មានផ្ទៃដីទំហំ១១,៥០ហិកតា ត្រូវបានកាត់ចេញពីតំបន់អភិរក្សទឹកសាប ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ១៨៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយរក្សាទុកផ្ទៃដីទំហំ៤,៨០ហិចតាជាតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដូចមានផែនទីនិងនិយាមកា (Datum: WGS1984 Zone 48N) ភ្ជាប់ជាឧបសម្ព័ន្ធ ។
អនុក្រឹត្យនេះ បានអនុម័តនៅថ្ងៃទី២៣ ខែ កុម្ភៈ ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយ ផ្លូវការនៅថ្ងៃទី ១៥ ខែ តុលាឆ្នាំ២០១៨ ។
ប្រភព៖ Sabay