• ទីបំផុត Cube ចេញ​សេចក្តី​ថ្លែង​ការណ៍ ពីការ​ចាកចេញ របស់ HyunA ក្រោយ​ផ្ទុះប្រតិ​កម្ម ពីអ្នក​គាំទ្រ

    (កូរ៉េ)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តារាចម្រៀងស្រី HyunA បានសម្រេចចិត្តចាកចេញពី Cube Entertainment ហើយក្រោយពីនាង និង E’Dawn ត្រូវបានភ្នាក់ងារនេះដកចេញពីកាលវិភាគសម្តែងជាច្រើនក្រោយផ្ទុះរឿងអាស្រូវស្នេហា រវាងអ្នកទាំងពីរ ប៉ុន្តែក្រោយមក Cube បានបញ្ជាក់ថា បញ្ហានេះមិនទាន់សម្រេចនៅឡើយទេ ដោយរង់ចាំការពិភាក្សាគ្នាសិន។

    ទីបំផុត ពេលនេះ Cube Entertainment បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការហើយ ដោយអះអាងថា កិច្ចព្រមព្រៀងរវាងខ្លួន និង HyunA បានបញ្ចប់ហើយ នៅថ្ងៃទី១៥ ខែតុលា នេះ។ Cube ក៏បានសម្តែងការអរគុណដល់តារាចម្រៀងស្រីរូបនេះ សម្រាប់ការជ្រកកោនជាមួយភ្នាក់ងារ និងនៅជាមួយអ្នកគាំទ្ររហូតមកដល់ពេលនេះ។

    ទោះជាយ៉ាងណា អ្នកគាំទ្របានសម្តែងក្តីពេញចិត្តដែល HyunA សម្រេចចិត្តដើរចេញពី Cube ហើយពួកគេក៏បាន ជូនពរនាងនិង E’Dawn ឲ្យទទួលបានជោគជ័យក្នុងវិថីសិល្បៈ ជាមួយនឹងភ្នាក់ងារថ្មីផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ