• បឹង​ព្រែក​ទប់ ក្នុងខេត្តព្រះសីហនុ ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេចឪ ចាប់ផ្តើមរួញតូចទៅៗហើយ…!

    លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​ជា​សមាជិក ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង ផ្តល់យោបល់ នៅ​ថ្ងៃ​ទី​១៥​តុលា​២០១៨ បាន​បញ្ចេញ​សារផេក​ហ្វេស​ប៊ុ​កថា បឹង​ព្រែក​ទប់​កំពុង​រំកិល​បាត់បង់ តើ​នរណា​ជា​អ្នកទទួលខុសត្រូវ​? បើ​អនុក្រឹតក៏​បាន​កាពារ​ដែរនោះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ គួរ​គិត​យ៉ាងណា ស្រប​ពេល​លោក​ជា​អ្នក ទទួល​ដឹងឮ​ផងដែរ​…..?

    លោក​បន្តថា ក្នុងនាម​ខ្ញុំ​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​​ផ្តល់យោបល់​មួយរូប សូម​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​ការចាក់ដី លុប​បឹង​ព្រែក​ទប់​ដែល​ស្ថិតនៅក្នុង ខេត្ត​ព្រះសីហនុ ក្នុងន័យ​នេះ​ដែរ ខ្ញុំ​សូម​អំពាវនាវ ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជួយ​ទប់ស្កាត់​សកម្មភាព​​ការចាក់​ដី​លុប​បឹង​ព្រែក​ទប់​ផង ដោយហេតុ​បឹង​ព្រែក​ទប់​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​ពលរដ្ឋ​ខ្មែរ រស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​។​

    ​ចំណែក​លោក​វីល្លាម កាង បានសរសេរថា បឹង​ព្រែក​ទប់​ក្រុងព្រះសីហនុ កំពុង​បាន​ត្រូវគេ​ចាក់​ដី​លយ ចូល​ម្ដង​បន្តិចៗ​ក្រោម​រូបភាព​អភិវឌ្ឍន៍ , អាជ្ញាធរ​ក្រុងព្រះសីហនុ ត្រូវ​ពិនិត្យ​មើ​លករ​ណី​នេះ​ឲ្យមាន​ប្រសិទ្ធភាព ក្រែងលោ​អភិវឌ្ឍន៍​លយ​ចូល​បឹង​ដែល​មាន​ទំហំ ១៦,៣ ហិកតា ដែល​កំពុង​ការពារ​ដោយ​អនុក្រឹត្យ ១៨៧ អនក្រ ប្រក ។​

    ហ្វេ​សប៊ុក Vanny Seven បាន​លើកឡើង​ថា​ ​ជិត​រលាយ​រលត់​បាន សម្រេច​ហើយ បើ​ប្រឹង​ទាំងថ្ងៃទាំងយប់​ម្លឹងៗ​នោះ បឹង​ព្រែក​ទប់​នៅក្បែរ​អូរ​តែ​ល​៧​ជាន់ ក្រុងព្រះសីហនុ ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេចឪ​។ មតិ​ខ្លះ​គិតថា ជា​បឹង​ធម្មជាតិ តែ​ការពិត​ជា​ដៃ​ព្រែក​សមុទ្រ​ធម្មជាតិ​មែន តែ​បាន​កែប្រែ ពេល​ដែល​សម្តេច​ព្រះ​នរោត្តម​សីហនុ​(​សម្តេចឪ​យេើ​ង​) រៀបចំ​កសាង​ក្រុង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នេះ​ឡេីង ក្រុម​អ្នក​វិស្វករ ស្ថាបត្យក​រ បាន​សាងសង់​ទំនប់​បង្ហៀរទឹក ដោយ​ទប់​ព្រែក​នេះ នៅត្រង់​ចំណុច​ស្ពាន​អូរ​តែ​ល​ប្រាំពីរ​ជាន់ ដើម្បី​យកទឹក​ប្រេី​ប្រាស់​ផ្គត់ផ្គង់ ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ដែល​គេ​ហៅថា​(​ព្រែក​ទប់ៗ​) រហូត​ដល់​សព្វថ្ងៃនេះ​។​

    គ្រប់​សម័យកាល បឹង​នេះ មិន​មាន​អ្នកណា​ហ៊ាន​បំផ្លាញ រំលោភបំពាន​លុប់​យក​ឡើយ តែ​ឥឡូវនេះ ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ចំៗ​ទេ ព្រោះ​ខ្លាច​ជេត​រ៉ូ​យ ប៉ុន្តែ​គេ​ដឹង​គ្រប់ៗ គ្នា​ថា សុទ្ធតែ​ជា​មន្ត្រី​ធំៗ ឃុបឃិត​គ្នា ទន្ទ្រាន​លុប​យក​បឹង​នេះ ចែកគ្នា​។ ល​។​ ​គ្រឿងចក្រ​ស្តារ​បឹងបួរ ព្រែក ប្រឡាយ អូរ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​មក​ដល់​ហើយ តែ​មើល​ទៅ ដូចជា​តូចៗ​ពេក តើកាយស្តារ​បឹង​នោះ​រួច​ដែរ​? បេីការ​ចាក់ដី​លុប​បឹង​នេះ នៅ​បន្ត​ទាំង​យប់​ទាំង​ថ្ងៃ​ដូចនេះ​?

    នេះ​បើ​តាម​ការ​បង្ហោះ​របស់​គ​ណ​នី មួយ​ដែល​មានឈ្មោះ​ថា យុទ្ធជន តេ​ជោ បានបញ្ជាក់​ថា “​បឹង​ព្រែក​ទប់​តំបន់​ទឹក​ស្អាត​១៦​ហិកតា ដែល​បន្សល់​ទុក​មក និង​ជា​ស្នា​ប្រហ​ស្ថ​តាំងពី​ជំនាន់​សម្តេច​តា ឥឡូវ​លោក​មេ​ខេត្ត​បច្ចុប្បន្ន​គាត់ បាន​ចាត់ចែង​យក​ជា​សម្បត្តិ​ជ​ឯកជន​អស់​១១​ហិកតា​ហើ​យ សល់​តែ​៥​ហិកតា​ទៀត​កំពុង​ចែក​គ្នា​តែ​មិន​ទាន់​ដាច់ស្រេច តែ​យ៉ាងណា​គង់តែ​អស់​ជាមិនខាន ថ្ងៃ​អនាគត​ដ៏​ខ្លី​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ខ្វះ​ទឹកស្អាត​ជៀស​មិន​ផុត ក្រុម​អ្នកបច្ចេកទេស​ជប៉ុន បាន​ទៅ​សិក្សា​ហើយ ទំហំ​ដែល​នៅសល់​៥​ហិតា​នោះ តូច​ពេក ទោះជា​ធ្វេី​ឱ្យ​ជ្រៅ​យ៉ាងណា​ក៏​មិន​អាច​ផលិត​ទឹកស្អាត​បាន​ដែរ វា​ទាល់តែ​លោក​ឧកញ៉ា និង​មន្ត្រី​គ្រា​ក់ៗ​ដែល​ងាប់ ទៅ​អាច​យក​ទ្រព្យសម្បត្តិ ទៅ​តាម​បាន​ទាំងនោះ គាត់​ព្រម​ប្រគល់​មក​ឱ្យ​ជា​សម្បត្តិ​រដ្ឋ​វិញ ទេីប​អាច​ផលិត​ទឹកស្អាត​ប្រេី​ប្រាស់ ក្នុង​ខេត្ត​វិញ​បាន តែ​មិន​បាច់​សង្ឃឹម​ទេ ព្រោះ​ដី​ដែល​គេ​បន្លំ​យកបាន​នោះ​កំពុង​ឡេីង​ថ្លៃ​កប់​ពពក​ឯណោះ​”​។​

    ​បឹង​ព្រែក​ទប់ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ រក្សា​ការពារ​ទុក​ជា​តំបន់​អភិរក្ស ប៉ុន្តែ​នៅតែ​មាន​អ្នកមានអំណាច​ចាក់​រំលោភ​យក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ