• តើ The Weeknd មាន​ប្រតិកម្ម​បែបណា​បន្ទាប់ពី​អតីតគូស្នេហ៍​របស់ខ្លួននាង Selena Gomez ធ្លាក់​ខ្លួនឈឺ?

    (អាមេរិក)៖ ខណៈដែលគ្រប់គ្នាកំពុងផ្តោតសំខាន់ទៅលើតារាចម្រៀងប៉ុបដ៏ល្បី Selena Gomez បន្ទាប់ពីនាងទទួលរងបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ប៉ុន្តែគេក៏មិនភ្លេចនឹកដល់ The Weeknd អតីតគូស្នេហ៍ម្នាក់ទៀត របស់នាងដែរ។

    បើទោះជាដំណឹង Selena បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី១០ ខែតុលា ល្បីគ្រប់ទីកន្លែង ប៉ុន្តែហាក់ដូចជាមិនឃើញ មានប្រតិកម្មអ្វីពីអតីតគូស្នេហ៍សម្បុរខ្មៅស្រអែមរបស់នាងម្នាក់នេះឡើយ ធ្វើឲ្យមានចម្ងល់ថា តើ The Weeknd ពិតជា លែងខ្វល់នឹងតារាស្រីវ័យក្មេងរូបនេះហើយឬ? ប្រភពមួយស្និទ្ធជាមួយ The Weeknd បានឲ្យដឹងថា តារាប្រុសរូបនេះ មិនបានទាក់ទងជាមួយ Selena ឬក្រុមគ្រួសាររបស់នាងទេ ហើយគេក៏គ្មានចេតនា ធ្វើដូច្នេះដែរ។

    ហេតុផលសំខាន់មិន មែនថា The Weeknd មិនខ្វល់ទេតែលោកមិនចង់បន្ថែមបញ្ហាឲ្យនាង ហើយតារាចម្រៀងរូបនេះដឹងថា គ្រប់គ្នានៅជុំវិញខ្លួន Selena នឹងផ្តល់កម្លាំងចិត្តជួយនាង ដោយមិនចាំបាច់មានរូបលោកឡើយ។ នៅពេលដែល Selena បានធូរស្រាល ឡើងវិញនោះ The Weeknd អាចទាក់ទងនាងតាមរយៈអ៊ីម៉ែលដ៏ល្អមួយ។

    គួរបញ្ជាក់ថា ជម្ងឺផ្លូវចិត្តរបស់ Selena ត្រូវ បានគេយល់ថាទំនងមកពីឥទ្ធិពលនៃដំណឹងរៀបការរបស់ Justin Bieber និង Hailey Baldwin ប៉ុន្តែខ្លះលើកឡើងថា ដោយសារការប្តូរតម្រងនោមរបស់នាង កាលពីឆ្នាំមុនបណ្តាលឲ្យកោសិកាឈាមសចុះទាប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ