• ក្រោយ​រង​ការ​រិះ​គន់​ធ្ងន់ៗ ឆ្នេរ​សមុទ្រ​កំពង់សោម ពោពេញដោយសំរាម ពេលនេះមាន​ម៉ាស៊ីន​សម្អាត​ហើយ(វីដេអូ)

    ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ នៅ​តាម​បណ្ដា​ឆ្នេរ​សមុទ្រ​នៅ​កម្ពុជា ទទួល​រង​ឥទ្ធិពល​សំរាម​កំទេច​កំទី​កំប្លោក​ដែល​រសាត់​មក ទើរ​លើ​ឆ្នេរ បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

    ថ្មីៗ​នេះ ក្រុមស្រាវជ្រាវ​និង​ដាំ​ផ្កា​ថ្ម​បាត​សមុទ្រ​កម្ពុជា Cambodia Coral Research & Restoration Team(CCRRT) បាន​ប្រើប្រាស់​ម៉ាស៊ីន​សម្អាត​ឆ្នេរ​ធន់​តូច​មួយ ដើម្បី​សំអាត​កម្ទេច តូចៗ ដែល​នៅ​សេស​សល់ នៅ​លើ​ឆ្នេរ​ឡុង​សិត ដែល​ស្ថិត​នៅ​ប្រជុំ​កោះរ៉ុង។

    ម៉ាស៊ីន​សម្អាត​នេះ ត្បិត​តែ​មាន​ទំហំ​តូច​ តែ​អាច​ជួយ​សំអាត​ឆ្នេរ​បាន​មួយ​ផ្នែក​ធំ ដោយ​វា​មាន​កម្លាំងម៉ាស៊ីន ១៥០ វ៉ាត់ មាន​កញ្ច្រែង​សម្រាប់​រែង​ និង​ផ្ទុក​កំទេច​កំទី បាន​មិន​ចាញ់​ម៉ាស៊ីន​ធំៗ​នោះ​ទេ។​ ដូច​នេះ ឆ្នេរ​សមុទ្រ​​ដែល​កខ្វក់ ​ឬ​បាត់​សោភ័ណ្ឌភាព​ដោយសារ​សំរាម អាច​ដោះស្រាយបាន​ដោយ​ប្រើ​ម៉ាស៊ីន​នេះ​៕

    ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ