• កាន់តែឡប់ហើយ! ក្រុមនារីថៃ នាំគ្នាមករាំ នៅកន្លែងបូជាសពមិត្តភ័ក្កិ ដើម្បីឧទ្ទិសឲ្យបានទៅឋានសួគ៌ (មានវីដេអូ)

    វីដេអូ​ឃ្លិប​មួយ​ខ្សែ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នារី​ថៃ ៤នាក់​រាំ​ញាក់​ក្រលែង​ចង្កេះ នៅ​មុខ​មឆ្ឆា​ដុត​ខ្មោច​របស់​មិត្តភ័ក្តិ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។

    វីដេអូ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ បាន​ភ្ជាប់​ជាមួយ​នឹង​ចំណងជើង​ថា «នារី​វ័យ​ក្មេង​កំពុង​រាំ​ឧទ្ទិស​ឲ្យ​មិត្តភ័ក្តិ​បាន​ឡើង​ឋានសួគ៌ នៅ​មុខ​មឆ្ឆា​របស់​នាង» ដោយ​ទទួល​បាន​ការ​ចុច​មើល​ជិត ១លាន​ដង និង​ការ​ចែករំលែក ជាង ៥ពាន់​ដង​ផង​ដែរ។

    បើ​តាម​វីដេអូ​ខាង​លើ នារី​ចំនួន ៤នាក់ ស្លៀក​ពាក់​ឈុត​ពណ៌​ខ្មៅ បាន​រាំ​ក្រលែង​ទាំង​ទឹក​ភ្នែក ខណៈ​មនុស្ស​ជាច្រើន​កំពុង​ឈរ​ចោម​រោម​មើល ហើយ​មាន​នារី​ម្នាក់​ទៀត​អង្គុយ​ជូត​ទឹក​ភ្នែក​លើ​ឡាន​ដែល​កំពុង​ចាក់​ភ្លេង។

    យ៉ាង​ណា​ក៏​ដោយ សកម្មភាព​ខាង​លើ​នេះ​បាន​ទទួលរង​ប្រតិកម្ម​ចម្រុះ​តែម្តង ពី​សំណាក់​អ្នកនិយម​ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​មាន​ទាំង​ការ​ពេញ​ចិត្ត និង​មិន​ពេញ​ចិត្ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ