• វិធី​ដឹង​ភ្លាមៗ ពេលមានគេ Hack គណនី​ Facebook​ របស់អ្នក

    កាល​ពី​ថ្ងៃ​ទី ១២ តុលា​ម្សិលមិញ​នេះ Facebook បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គណនី​​ចំនួន​ ៣០ លាន​ត្រូវ​​ Hacker លួច​យក​ទិន្នន័យ​សម្ងាត់​បាន។ វិធី​ខាង​ក្រោម​នេះ​នឹង​អាច​ឲ្យ​អ្នក​ដឹង​យ៉ាង​ប្រាកដ​ថា​គណនី​របស់​អ្នក​ត្រូវ​រងគ្រោះ​ពី​សំណាក់​ Hacker ដែរ​ឬ​យ៉ាង​ណា ៖

    ១. Login ចូល​ Facebook រួច​ចូល​ទៅ​កាន់​លីង​មួយ​នេះ​ www.facebook.com/help/securitynotice?ref=sec

    ២. អូស​ចុះ​ក្រោម​​ដើម្បី​ស្វែង​រក​ពាក្យ​មួយ​ឃ្លា​ថា​ “Is my Facebook account impacted by this security issue?”

    ៣. នៅ​ត្រង់​នេះ​អ្នក​នឹង​ឃើញ​មាន​ចម្លើយ​​ “Yes” ឬ “No” បញ្ជាក់​ពី​ស្ថានភាព​គណនី​។

    ៤. ប្រសិន​បើ​ “Yes” អ្នក​នឹង​ស្ថិត​ក្នុង​​ផ្នែក​មួយ​ក្នុង​ចំណោម​បី​ខាង​ក្រោម ៖

    • អ្នក​ស្ថិត​ក្នុង​ចំណោម​ ១៥ លាន​គណនី​ដែល​ឈ្មោះ​ ​, អ៊ីមែល ឬ​​លេខ​ទូរសព្ទ​ ត្រូវ​គេ​យក​បាន
    • អ្នក​ស្ថិត​ក្នុង​ចំណោម​ ១៤ លាន​គណនី​ដែល​​ទិន្នន័យ​ខាង​លើ រួម​ទាំង​ទិន្នន័យ​សម្ងាត់​ជា​ច្រើន​ទៀត​ត្រូវ​គេ​យក​បាន​សម្រេច
    • អ្នក​ស្ថិត​ក្នុង​ចំណោម ១ លាន​គណនី​ដែល​ Access Token ត្រូវ​គេ​​លួច​យក​បាន​ ប៉ុន្តែ​គណនី​មិន​ត្រូវ​បាន​គេ​បើក​ចូល​នោះ​ទេ

    ខាង​ក្រោម​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ប្រសិន​បើ​រង​គ្រោះ ៖

    ១. មិន​ចាំ​បាច់​ប្ដូរ​លេង​សម្ងាត់ ឬ ទិន្នន័យ​ក្រេដីត​កាត​នោះ​ទេ ព្រោះ​ថា​គ្មាន​ភស្តុតាង​​បញ្ជាក់​ថា​ទិន្នន័យ​ទាំង​ពីរ​នេះ​ត្រូវ​គេ​លួច​បាន​ក្នុង​ពេល​កើត​មាន​បញ្ហា​នេះ​ទេ

    ២. ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ហៅ​ចូល​ដែល​អ្នក​មិន​ស្គាល់​លេខ ឬ សារ​ចម្លែកៗ​ដែល​ផ្ញើ​ចូល​អ៊ីមែល​

    ៣. ពិចារណា​ម្ដង​ទៀត​ថា​ Facebook សម​ជា​កន្លែង​សម្រាប់​អ្នក​ចែក​រំលែក​ឬ​អត់​​​​​​​​

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ